​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា អនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​បួន ដែលជា​សំណើ​របស់ រាជរដ្ឋាភិបាល មក​ពិ​និ​ត្ស​សិក្សា​
​ដោយៈ សុផល / ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ។ កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នាឱកាស​នោះ បានអនុម័ត​ទទួលយក សេចក្តីព្រាងច្បាប់​ចំនួន​៤ ដែលជា​សំណើ​របស់​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ ជំនាញ​រដ្ឋសភា ពិនិត្យ​សិក្សា ដែល​នៅ​ក្នុងនោះ មាន​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម មាត្រា​មួយចំនួន នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម ផងដែរ​។