រថយន្តមួយគ្រឿងបើកបោះពួយជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យរងរបួសអ្នកជិះម៉ូតូពីរនាក់រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង និងរបួសពីរនាក់ក្នុងនោះមានក្មេង អាយុ៥ម្នាក់ឆ្នាំផង។ ក្រោយបង្កគ្រោះថ្នាក់រថយន្តមិនអស់ល្បឿនរថយន្តបានបន្តទៅបុកចូលផ្ទះនៅក្បែរផ្លូវជាប់ទៅមុខលែងរួច ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៧យប់ថ្ងៃទី១៨ខែ កក្កដា ឆ្នាំ ២០២២នៅតាមបណ្តោយផ្លូវបេតុង ខាងជើង វត្តភ្នាត ក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។