ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បាក់​

កិរិយាសព្ទ​

​ភ្លាត់​, ឃ្លាត​, ខ្ទេច​ខុសពី​ប្រក្រតី ឬ​ពី​ទំនង​ដើម (​ចំពោះតែ​អ្វីៗ​ដែល​រឹង​, ដែល​ស្រួយ​) : បាក់ឆ្អឹង ឬ ឆ្អឹង​បាក់​, បាក់ដៃ ឬ ដៃ​បាក់​, បាក់ជើង ឬ ជើង​បាក់​, បាក់រទេះ ឬ រទេះ​បាក់ . . . ។ បាក់កុម្ពណ្ឌ ខ្លាច​រាងចាល​រអា​ដូចជា​ពួក​កុ​ម្ព័​ណ្ឌ ( កុម្ភណ្ឌ ) ដែល​បាក់ស្បាត ខ្លាច​ពួក​ទេវតា​ឬ​ខ្លាច​ពួក​អសុរ ។ បាក់កំពង់ បាក់ភ្លូក​ទៅរក​តែ​កំពង់​មួយៗ ឬ​ទៅ​ទិញដូរ​តែ​នៅ​ទីផ្សារ​ណាមួយ ឬក៏​នៅផ្ទះ​លក់ទំនិញ​ណាមួយ​; បើជា ព​. ប្រ​. ថា​ទំនិញ​ស្លាប់​ថ្លៃ​មិន​ឡើង​មិន​ចុះ ។ បាក់​កំ​ម្លាំ​ង ថយកម្លាំង​ខ្សោយ​ទ្រម​ដោយ​ធ្វើការ​ធ្ងន់​លង់​ហួសប្រមាណ ។ បាក់ចិត្ត ងប់​ស៊ប់ចិត្ត​ទៅរក​ឥត​ងាក​បែរ ។ បាក់ទ័ព ពួកកងទ័ព​ច្បាំង​ចាញ់​គេ​រត់​រប៉ាត់រប៉ាយ​ថយ​ចេញ ។ បាក់ធ្មុង ព​. ប្រ​. អស់អំណាច អស់ពិស​ដូច​ត្រី​បាក់ធ្មុង ។ បាក់ពន្លូក ឬ បាក់ភ្លូក ផ្អើល​ភ្លូក​ចុះចូល​កោតខ្លាច​ដោយ​គោរព​ស៊ប់ចិត្ត ។ បាក់រទេះ ព​. ប្រ​. លង់ទ្រនេស​ទៅណា​ពុំរួច​ដោយ​ត្រូវ​នឹង​គ្រឿង​ប្រហារ​មាន​របួស​ជា​ទម្ងន់​, ដូចជា​រទេះ​បាក់​(​និយាយ​ចំពោះតែ​សត្វ​កាច​) : ពស់វែក​បាក់រទេះ​, ខ្លា​បាក់រទេះ ។ បាក់អំនួត ខូច​អំនួត​លែង​ហ៊ាន​អួត​តទៅទៀត ព្រោះ​អួត​ហួសហេតុ​លើស​ទំនង ។ ទឹកបាក់ ទឹកធ្លាក់​ខ្លាំង​ហូរ​ជ្រុល​មកពី​ទី​ខ្ពស់ បើ​ទស់​ទប់​ក៏​មិន​ងាយ​នឹង​ឈ្នះ ។ ធ្មេញ​បាក់ ធ្មេញ​ដែល​រដក​របូត​ចេញ ។ បាក់មុខ ព​. ប្រ​. អាម៉ាស់មុខ​, ទាប​មុខ គឺ​ជ្រប់​មុខ​ចុះ ព្រោះ​អ្នក​ណាមួយ​ធ្វើ​ឲ្យ​អាប់ឱន​។ ល ។​

​បាយ​សិង្ឃាដក៍​

(—​ឃាត​)

នាមសព្ទ​

(​បា​. សឹ​ឃាដក ឬ សិង្ឃាដក​; សំ​. ស្រិ​ង្គា​តក “​ផ្លូវ​ឬអ្វីៗ​ដែលមាន​សណ្ឋាន​ដូចជា​ផ្លែ​ក្រចាប់​, ផ្លូវបែក ៣ ឬ ផ្លូវបែក ៤, ផ្លូវត្រឡែងកែង​”) ឈ្មោះ​ដុំ​បាយ​តូចៗ​បួន​ដុំ​ដែល​ដាក់​ទើរ​លើ​មាត់ឆ្នាំង​ដាំ​ថ្នាំ​រំងាប់រោគ ប្រើ​ជា​គ្រឿង​ប្រសិទ្ធី​ថ្នាំ​ឆ្នាំង​ឲ្យ​ពូកែ (​ប្រើ​តាម​តម្រា​គ្រូថ្នាំ​) ។ ព​. ទ​. បុ​. បាយ​សិង្ឃាដក៍ ហ៊ាន​ប្រមាថ​កន្ទោង​ចំ និយាយ​អំពី​គេ​ថា​ឲ្យ​មនុស្ស​អ្នកតូច​ទាប​ខ្សត់ខ្សោយ​ដែល​ហ៊ាន​ចូល​ដណ្តឹង​កូនស្រី​អ្នកមាន​យសស័ក្ដិ​ធំ​ឬ​អ្នកមាន​ទ្រព្យធន​ច្រើន​, ពុំនោះ​ដែល​ហ៊ាន​ប្រទូស្ត​តតាំង​នឹង​អ្នក​ទាំងនោះ​, គេ​ប្រៀបដូចជា​បាយ​សិង្ឃាដក៍​ជា​របស់​ថោកទាប​ជាង​កន្ទោង​ចំ​ដែល​សម្រាប់​ដាក់​ក្នុង​ទី​ខ្ពស់ ទី​រុងរឿង ដូច្នោះ​ឯង ។​

​ប្រស់​

​កិរិយាសព្ទ​

​បង្ខាំង​រក្សាទុក​ឲ្យ​រស់នៅ​បានយូរ ដើម្បី​នឹង​ពិឃាត​ក្នុង​ថ្ងៃ​ខាងមុខ : ប្រស់ត្រី​, ប្រស់ក្ដាម​, ប្រស់លលក ។ ត្រី​ប្រស់ គុ​. ត្រី​ដែល​គេ​ប្រស់​ទុក ។ ( ព​. ប្រ​. ) ស្រោចស្រង់​, សង្គ្រោះ​, ដោះ​ទុក្ខ​ឲ្យ​មានជីវិត​តទៅទៀត ក៏​ទុកដូចជា​ប្រស់​ឲ្យ​រស់​ដែរ : កូន​ហ្នឹង​, កាលពី​ឆ្នាំ​ទៅមួយ​នាយ​វា​លង់ទឹក​ឈ្លក់​ក​ខក់ រកកល់នឹង​ស្លាប់​ទៅហើយ​, បាន​អ្នក​បង់សំណាញ់​ពីរ​នាក់ គេ​ស្រង់​ទាន់​, វា​ក៏បាន​រស់នៅ​រៀងមក ដោយសារ​អ្នក​ស្រង់​នោះគេ​ប្រស់​វា ។ គ្រូ​ប្រស់ ( ព​. ប្រ​. ) គ្រូពេទ្យ​ដែល​ព្យាបាល អ្នក​ឈឺ​ធ្ងន់​គួរ​ស្លាប់ ឲ្យ​បានជារ​ស់ត​មកទៀត : ពេទ្យ​ជា​គ្រូ​ប្រស់​មនុស្ស​; ពេទ្យសត្វ ជា​គ្រូ​ប្រស់​សត្វ . . . ។ ប្រោស​ប្រស់ ( ព​. ប្រ​. ) សង្គ្រោះ​ឲ្យ​បាន​រួចផុត​ចាក​គ្រោះថ្នាក់​ធ្ងន់​ឬ​ឲ្យ​បាន​រួច​ផុតពី​ទ័លក្រ ។ ឥសី​ប្រស់ ឬ ទេវតា​ប្រស់ ឥសី​ស័ក្ដិសិទ្ធិ ឬ​ទេវតា ប្រស់​មនុស្ស​ឬ​សត្វ​ដែល​ស្លាប់​ហើយ​ឲ្យ​រស់​ឡើងវិញ (​មាន​តំណាល​ក្នុង​រឿងព្រេង​ឬ​ក្នុង​រឿងប្រតិដ្ឋ​) ។ ព្រះពុទ្ធ​ទ្រង់​ប្រោស​ប្រស់ ( ព​. ប្រ​. ) ព្រះពុទ្ធ​ទ្រង់​ប្រៀនប្រដៅ​ឲ្យ​មនុស្ស​លះ​ទិដ្ឋិ​ខុស​ចេញ​បាន ( ដោយហេតុ​មនុស្ស​នោះ​មាន​សេចក្ដី​ប្រមាទ​ជ្រុល ដែល​ទុកដូចជា​ស្លាប់​ស្រេច​ទៅហើយ​ឲ្យ​ដឹង​ខុសត្រូវ​ឡើង​ទុកដូចជា​រស់​ឡើងវិញ​; មានរឿង អហឹ​ស​បុរស ដែល​ហៅថា អ​ង្គុ​លិ​មាល ជា​ឧទាហរណ៍ ) ។​

​ប្រហែល​

​និបាតសព្ទ​

( សំ​. ប្រ​ហេ​លី​, ប្រ​ហេ​លិ​កា ប្រើ​ជា ន​. “​ប្រស្នា​, ការ​សួរ​ដណ្ដឹង​; កល​, កិច្ចកល​, ឧបាយកល​” ) ដូច​យ៉ាង​, ដូចជា​
​ប្រហែល​យ៉ាង​អ្នក​មិនគួរ​វា​នឹង​ហ៊ាន​មើលងាយ​សោះ ! ។​
​ប្រមាណ​ជា​, ស្មានជា​, ទំនងជា​
​ប្រហែល​ប៉ុន្មាន​នាក់ ?, ប្រហែល ២០ នាក់​; ប្រហែលជា​គេ​នឹងមិន​មក​ទេ​ដឹង ? ; ការ​នុះ​ប្រហែលជា ៥ ថ្ងៃ​ទៀត​ទើប​ហើយ​ស្រេច ។​

​កិរិយាវិសេសន៍​

​ដែល​ស្មើគ្នា​, ដែល​ដូចគ្នា​
​មានចំណេះ​ប្រហែល​គ្នា​; ដាក់​ថែម​ឲ្យ​បាន​ច្រើន​ប្រហែល​គ្នា​, ដើរ​លឿន​ប្រហែល​គ្នា ។​

​គុណសព្ទ​

​ដែល​ស្មើគ្នា​, ដែល​ដូចគ្នា​
​មានចំណេះ​ប្រហែល​គ្នា​; ដាក់​ថែម​ឲ្យ​បាន​ច្រើន​ប្រហែល​គ្នា​, ដើរ​លឿន​ប្រហែល​គ្នា ។​

ផាសុវិហារ​

(—​ហា​)

នាមសព្ទ​

( បា​. ) ការ​នៅ​ជា​សុខ​សប្បាយ​, ការ​នៅ​សម្នាក់អាស្រ័យ​ដោយ​សេចក្តី​រីករាយ គ្រប់​ឥរិយាបថ​ទាំង​៤
​ផាសុវិហារ​រមែង​កើតមាន​ជានិច្ច​ដល់​បុគ្គល​អ្នកមាន​សប្បុរសធម៌​ក្នុង​សន្តាន​, ជន​ស្គាល់ប្រមាណ រមែង​បាន​ប្រកបដោយ​ផាសុវិហារ​ជា​ដរាប ។​