ដោយ:សុខុម/ស្ទឹងត្រែង៖ ព្រះមេគណខេត្តស្ទឹងត្រែង ព្រះនាម នូ ចន្ថា បានសុគតនៅវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយរោគាពាធមានព្រះជន្ម៨២ព្រះវស្សា។
ព្រះវិសុទ្ធិមុនី នូ ចន្ថា កាលនៅមានព្រះជន្ម ព្រះអង្គជាព្រះចៅអធិការគង់នៅវត្តស្រះកែវមនីវណ្ណ ហៅវត្តលើសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង ។ព្រះអង្គត្រូវបានតែងតាំងជាព្រះរាជាគណ:កិត្តិយស ព្រះធម្មកោសលហ្ល័កខាំ ព្រះមេគណខេត្តស្ទឹងត្រែង។ ធ្លាប់មានស្នាដៃជាច្រើនបម្រើលើវិស័យព្រះពុទ្ធសាសនា។
អាជ្ញាធរបានជូនដំណឹងថាព្រះសពព្រះមេគណខេត្តនិងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តស្រះតាមមុន្នីវណ្ណហៅវត្តលើ៕សរន