រោគសញ្ញា​នៃ​ជំងឺមហារីក​ទាំង​ប្រាំ ដែល​បុរស​មិនគួរ​មើលរំលង !!!

2431
ចែករម្លែក

១. បញ្ហា​ទៅលើ​ការ​នោម ៖ បុរស​ជាច្រើន​នាក់​ដែលមាន​បញ្ហា​ទៅលើ​ការ​បត់ជើងតូច នៅពេលដែល​ពួកគេ​កាន់​តែមាន​អាយុ​ច្រើន​ដូចជា ៖

– នោម​កាន់តែ​ញឹកញាប់ ជាពិសេស​នៅពេល​យប់​
– នោម​តក់ៗ​
– នោម​ខ្សោយ​។​

​បញ្ហា​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ និង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ជា​កត្តា​ដែល​បណ្តាលអោយមាន​រោគសញ្ញា​ទាំងអស់​ខាងលើ​។​
២. ការប្រែប្រួល​លក្ខណៈ​របស់​ពងស្វាស​។​
៣. នោម​មាន​ឈាម ឬ​មាន​លាមក ៖ ទាំងអស់នេះ គឺជា​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ប្លោកនោម​មហារីក​តម្រងនោម​និង​ជំងឺមហារីក​ពោះវៀន​។​
៤. មានការ​ប្រែប្រួល​ស្បែក ៖ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មានការ​ផ្លាស់ប្តូរ​ទៅលើ​ទំហំ​រូបរាង ឬ​ពណ៌​នៅលើ​ស្បែក​របស់​អ្នក អ្នក​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត​ឱ្យបាន​ឆាប់​តាម​ដែល​អ្នក​អាច​ធ្វើបាន ព្រោះ​ចំណុច​ដែលមាន​កើត​ថ្មី ឬ​មើលទៅ​ខុសគ្នា​ពី​ស្បែក​ធម្មតា​របស់​អ្នក អាចជា​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ស្បែក​។​គ្រូពេទ្យ​អាច​សុំ​ធ្វើ​កោសល្យវិច័យ​ទៅលើ​ជាលិកា​ដែល​សង្ស័យ​នោះ​។​
៥. មាន​ឡើង​កូន​កណ្ណុរ ឬ​ហើម​នៅ​ក្លៀក និង​កន្លែង​ផ្សេងទៀត​នៅលើ​រាងកាយ​របស់​អ្នក​។​ជាធម្មតា ការឡើង​ហើម​កូនកណ្តុរ គឺជា​សញ្ញា​ដែល​បញ្ជាក់​ប្រាប់ថា ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក ត្រូវបាន​ប្រយុទ្ធប្រឆាំង​ទៅនឹង​មេរោគ ឬអ្វី​ដែល​មិនមែនជា​ជាលិកា​របស់ខ្លួន​អ្នក ជាពិសេស​កោសិកា​មហារីក​៕​ដោយ​: www.health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម