ប្រែ​សម្រួលៈ​បំណង​(​បាងកកប៉ុស្តិ៍​)៖​ក្មេងស្រី​សិង្ហ​បុរី​អាយុ​បួន​ឆ្នាំ​ម្នាក់​ដែល​ឆ្លងកូវី​ដ​១៩​បាន​ស្លាប់​ដោយ​រោគ​រលាក​សួត​កាលពី​ថ្ងៃអាទិត្យ ដែល​នេះ​ជា​ការស្លាប់​កូនក្មេង​ក្រោម​អាយុ​១២​ឆ្នាំ​ទី​ពីរ​ដោយកូវី​ដ​១៩​នៅក្នុង​បុរី​រដ្ឋ​នេះ​។​

​ការស្លាប់​នេះ​កើត​ឡើង​នៅ​ពេល​មិន​ដល់​មួយ​ខែ​ផង​ក្រោយ​ការស្លាប់​របស់​ទារក​អាយុ​មួយ​ឆ្នាំ​កន្លះ​ម្នាក់​ក្រោយ​វា​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​។​

​អ្នកជំងឺ​អាយុ​បួន​ឆ្នាំ​នេះ មិន​ដែល​មាន​ប្រវត្តិ​ចូល​ដេកពេទ្យ​ទេ​និង​មាន​សុខភាព​ល្អ​មុនពេល​ឆ្លងកូវី​ដ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា​។​

​ក្រសួង​បាន​និយាយថា «​កូន​ក្មេង​ជា​ទូទៅ​ធន់​នឹង​ការ​ឆ្លងកូវី​ដ​១៩​ជាង​មនុស្ស​ពេញវ័យ​និង​មនុស្ស​ចាស់​។​តែ​កូ​វីដ​នៅតែ​អាច​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​ក្នុងចំណោម​កុមារ​»​។​ក្រសួង​កំពុង​ពិនិត្យ​រក​វ៉ាក់សាំង​ចាក់​ការពារ​កុមារ​ពី​ការវាយប្រហារ​របស់​មេ​រោគកូ​វីដ​១៩ ជាពិសេស​ពពួក​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ដែល​កំពុង​វាយប្រហារ​ពិភពលោក​បច្ចុប្បន្ន​។​

​កន្លង​មក​សិង្ហ​បុរី​បាន​និយាយថា​ខ្លួន​កំពុង​សិក្សា​លើ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុនហ្វាយ​ហ្សឺ​-​បាយ​អូ​តិច​(Pfizer-BioNTech) និង​ម៉ូ​ដឺ​ណា​( Moderna )​សំរាប់​កុមារ​ក្រោម​​អាយុ​ប្រាំ​ឆ្នាំ​។​

​សូមបញ្ជាក់​ថា ជា​មធ្យម​នៅ​ប្រាំពីរ​ថ្ងៃ​មកនេះ សិង្ហ​បុរី​មាន​អ្នក​ឆ្លងកូវី​ដ​ថ្មី​ប្រមាណ​៩.១២១​នាក់​ក្នុង​មួយថ្ងៃ គិត​ត្រឹម​ថ្ងៃ​១៨​កក្កដា ដោយ​កើន​ពី​៣.៧៨៩​នាក់​ក្នុង​មួយ​ថ្ងៃ​កាល​ពី​មួយ​ខែ​មុន​។​

​កាលពី​ថ្ងៃ​ចន្ទ សិង្ហ​បុរី​បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​៦.២២៧​នាក់ ក្នុងនេះ​៥.៩៧៨​នាក់​ឆ្លង​នៅក្នុង​ស្រុក ។​អ្នកជំងឺ​កូវី​ដ​បួន​នាក់​ទៀត​ក៏​បាន​ស្លាប់​ផងដែរ​។​កាលពី​ថ្ងៃទី​១៣​កក្កដា ប្រទេស​នេះ​បាន​រាយការណ៍​​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ដល់​ទៅ​១៦.៨៧០​នាក់ ក្នុងនេះ ១៥.៩៧៨​នាក់​ឆ្លង​ក្នុងស្រុក​៕

​ប្រជាជន​សិង្ហ​បុរី​ប្រមាណ​៩៣​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ និង​ជាង​បី​ភាគ​បួន​បាន​ចាក់ដូស​ជំរុញ​