មន្ត្រី រិះគន់​រឿង​ផ្លាស់ប្តូរ​ប្រធាន​សាខាគយ និង​រដ្ឋាករ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប្រធាន​សាខាគយ និង​រដ្ឋាករ នៅតាម​បណ្តា​រាជធានី ខេត្ត មួយចំនួន ដែល​សំបូរ​រឿងអាស្រូវ​ពុករលួយ ត្រូវបាន​ផ្លាស់ប្តូរ ពោលគឺ ក្រោមរូបភាព​ប្តូរ​ពី ប្រធាន​សាខាគយ និង​រដ្ឋាករ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ តែប៉ុណ្ណោះ​។ ចំណែក​អនុប្រធាន សាខាគយ និង​រដ្ឋាករ នៅ​ខេត្ត​ដែល​ត្រូវ​ផ្លាស់ប្តូរ​នោះ គឺ​ពុំ​ត្រូវបាន​ឡើងជា ប្រធាន​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន មាន​ការមិនសប្បាយចិត្ត និង​បាន​រិះគន់​លើ​ការផ្លាស់ប្តូរ​នេះ ពុំមាន​តម្លាភាព​ត្រឹមត្រូវ​។​