ក្រសួងការងារ នឹងចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យ ចាក់វ៉ាក់សាំងរបស់កម្មករ និយោជិត
ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីក្រុមអធិការការងារ នឹងចុះត្រួតពិនិត្យទិន្នន័យ ចាក់វ៉ាក់សាំងរបស់កម្មករ និយោជិត បច្ចុប្បន្នភាពព័ត៌មាន រោងចក្រ សហគ្រាស និងចំនួនកម្មករ និយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារ ប្រចាំរោងចក្រ សហគ្រាស។