ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សម្បោរ
នាមសព្ទ
ធាតុទឹករាវឬខាប់ដែលហូរចេញមកតាមរន្ធច្រមុះ ដោយមានរោគផ្ដាសាយឬកើតឫសដូងច្រមុះ, ត្រូវចំហាយក្ដៅជាដើម
ហៀរសម្បោរ ។
រំអិលដែលធ្លាក់មកតាមឧច្ចារមគ្គ
កើតរោគមួលធ្លាក់សុទ្ធតែសម្បោរ ។
ខ្សឺត
កិរិយាសព្ទ
បឺតស្រូបដោយច្រមុះ
ខ្សឺតសម្បោរ ។ ជួនកាលប្រើជា នាមសព្ទ : ថើបមួយខ្សឺត ។
ឧទានសព្ទ
សូរឮដោយដកដង្ហើម ឬ ដោយបឺតខ្សៀជាដើម
ដកដង្ហើមឮខ្សឺត , បឺតខ្សៀ, បឺតបារីឮខ្សឺត ។
បង្អុរ
កិរិយាសព្ទ
ធ្លាក់ភ្លៀង; និយាយក្លាយជា បង្អោរ ក៏មាន, កុំសរសេរតាម ពីព្រោះពាក្យ បង្អោរ នេះដូចជា ឆ្នាំកុរ, កណ្ដុរ, ខ្នុរ, សម្បុរ និយាយថា ឆ្នាំកោរ, កណ្ដោរ, ខ្នោរ, សម្បោរ ដូច្នោះដែរ, បើគ្រាន់តែនិយាយជាពាក្យសាមញ្ញក៏មិនជាអ្វីឡើយ, កុំសរសេរតាមហ្នឹង ។
សំបោរ
( ម. ព. សម្បោរ ) ។
ហឹរ
គុណសព្ទ
ដែលមានរសផ្សាក្ដៅឆួល(ដូចយ៉ាងរសម្ទេសខ្មាំង, ម្រេច)
រសហឹរ, សម្លហឹរ ( និយាយក្លាយជា ហើរ ក៏មាន ប៉ុន្តែមិនដែលសរសេរទេ ដូចជា ខ្នុរ, ឆ្នាំកុរ, សម្បុរ ដែលនិយាយក្លាយជា ខ្នោរ, ឆ្នាំកោរ, សម្បោរនោះដែរ ) ។