ដោយ :ប.ជ័យ/ ស្រះកែវៈ កសិដ្ឋានចិញ្ចឹមគោសាច់អេសខេ ជនបទ(SK Country Farm ) របស់ថៃនៅស្រុកវឌ្ឍនានគរខេត្តស្រះកែវបានស្វាគមន៍កសិករ និងមន្ត្រី ជំនាញផលិតកម្មសត្វ បសុព្យាបាលខ្មែរចូលទៅដកស្រង់បទពិសោធន៍ និងទទួលការប្រឹក្សាបច្ចេកទេស ក៏ដូចជាពិគ្រោះទុកវិនិយោគ ។
លោក ឆានរ៉ុង ប៊ុនឆាតម៉ាក់គ្ឌី ម្ចាស់កសិដ្ឋានខាងលើនិងជាម្ចាស់ហាងសាច់គោ ប៊ីស្តឹកអេសខេ (SK Food & Steak) នៅស្រុកវឌ្ឍនានគរខេត្តស្រះកែវអោយ ដឹងកន្លងមកថា : លោកមានកសិដ្ឋានចិញ្ចឹមគោសាច់ពូជប្រាម៉ាន់(Amerian Cow Braman) របស់អាមេរិកនិងពូជគោសាច់វ៉ាឃ្យូ(Wagyu)របស់ជប៉ុន លើផ្ទៃដីជាង១ ពាន់រ៉ៃ( ១រ៉ៃទំហំ៤០ម៉ែត្របួនជ្រុង) ដែលជាកសិដ្ឋានចិញ្ចឹមគោសាច់ធំជាងគេ នៅខេត្តភាគបូព៌ាថៃ ។
លោកបន្តថា ក្រៅពីលក់ដុំសាច់គោ ពីកសិដ្ឋាននេះក៏មានដាំនិងវេចខ្ខប់លក់ស្មៅ ,សំណលពីសត្វផងដែរ ។
លោកអះអាងថា របរលោកមានការប្រែប្រួលរីចម្រើនជាលំដាប់ ប៉ុន្តែចំពោះមុខ កសិដ្ឋានលោកក៏ចង់និងមានបំណងចែករំលែកបទពិសោធន៍ ដល់អ្នកជិតខាង ទាំងពលរដ្ឋថៃនិងពលរដ្ឋកម្ពុជាដែលជាកសិករមានចំណាប់អារម្មណ៍លើការបណ្តាក់ទុនបង្កើនរបរចិញ្ចឹមគោសាច់បែបនេះទាំងទ្រង់ទ្រាយតូច មធ្យម អាចទាក់ទង់ ទៅលោក តាមរយ:ប្រតិភូប្រតិភូពាណិជ្ជករ អាជីវករ វិស័យឯកជននៃសហគ្រាស ធុនតូចនិងមធ្យមកម្ពុជា មកពីខេត្តមួយចំនួនតាមកម្មវិធី “ការតភ្ជាប់និងផ្គូផ្គងចចារ ដៃគូពាណិជ្ជកម្ម សហគ្រាសខ្នាតតូចនិងមធ្យមឆ្នាំ២០២២ ” (Business B2B SMEs Thailand -Cambodia ) ថ្ងៃទី៣០ខែមិថុនាដល់ថ្ងៃទី ០២ខែកក្កដាឆ្នាំ ២០២២ កន្លងមកនេះ )ដើម្បីចូលទៅកសិដ្ឋាននិងការិយាល័យធ្វើការរបស់លោក។
កញ្ញា នុងយ៉ៅ ស៊ីចាន់ថាមីត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ និងលោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យគាំទ្រ និងជម្រុញលើក ទឺកចិត្តអោយកសិករ អាជីវករ សហគ្រិនកម្ពុជា និង ថៃទាក់ទង់ សហប្រតិបត្តិការគ្នា លើការងារផលិតកម្ម ជំនួញ ពាណិជ្ជកម្មលើច្រើនវិស័យក្នុងបរិបទស្តារជីវភាព និងសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ។
ដោយឡែក លោក នេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវក៏បង្ហាញ ពីលទ្ធភាពដែលស្ថានកុងស៊ុលនិងអាជ្ញាធរមានសមត្ថកិច្ចអាចជួយសម្របសម្រួលដើម្បីអោយពលរដ្ឋនិងមន្ត្រីភាគីកម្ពុជា ថៃអាចទំនាក់ទំនង សហប្រតិបត្តិការគ្នា លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចវិស័យផ្សេងទៀតក្នុងនាមប្រទេសភូមិផងរបង ជាមួយគ្នាល្អ៕/PC