​ដោយៈ​សុផល​/​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី អមដំណើរ​ដោយ​លោក​នួន ផា​រ័ត្ន និង​ក្រុមការងា រ​បាន​ចុះសួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ផលិត សិល្បករ សិល្បការិនី រឿង “​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​”​។​

​ក្នុងឱកាស​នោះ​លោក​ក៏បាន​ពាំនាំ​ថវិកា​ឧបត្ថម្ភ​របស់​បងប្អូន​ទាំង​៥​នាក់​របស់លោក​ជូន​ដល់​ក្រុមការងារ​ផលិត​រឿងនេះ​ផងដែរ​។​

​គួររម្លឹកថា​៖​រឿង​“​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញបូណ៌មី​”​បាន​រំឭក​ទៅដល់​ខ្សែជីវិត​របស់​សម្តេច​តេ​ជោ​ដែល​បានចាប់ផ្តើម​កសាង​ជីវិត​គ្រួសារ​មួយ​ក្នុងស្ថានភាព​ដែល​ប្រទេសជាតិ​កំពុងស្ថិត​ក្នុង​ភាព​កលិយុគ ជា​ពេលវេលា​ដែល​ត្រូវ​ឆ្លងកាត់​នៅក្នុង​ភ្នក់ភ្លើងសង្គ្រាម បន្ទាប់មកទៀត គឺ​របប​ប្រល័យពូជសាសន៍ ។ ដូច​ប្រជាជន​កម្ពុជា​ដទៃ ទៀត​ដែរ ជីវិត​គ្រួសារ​ដ៏​ថ្មីថ្មោង​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ឆ្លងកាត់​នូវ​ភាព​ខ្មៅ​ងងឹត​ដោយ​សម្តេច​ទាំង​ទ្វេ​បាន​បាត់បង់​ជា​រៀង រហូត​នូវ​បុត្រា​ដែល​ទើបតែ​ប្រសូត​សូម្បីតែ​មាតា​ដែល​ខំ​ពរ​ពោះ​៩​ខែ​១០​ថ្ងៃ​ក៏​មិនបាន​ស្គាល់មុខ​កូន​ជា​រៀងរហូត​។​បិតា​បានឃើញ​មុខ​កូន​ហើយក៏​មិនបាន​បី​សព​កូន​ទៅ​បញ្ចុះ​និង​ជូន​ដំណើរ​កូន​នៅ​នាទីចុងក្រោយ​ផង​។​

​បន្ទាប់មក​ការសម្រេចចិត្ត​ដោយ​ជៀស​មិន​ផុត​របស់​សម្តេច​តេ​ជោ​ដើម្បី​យក​ជីវិត​ធ្វើ​ដើមទុន​ក្នុងការ​សង្គ្រោះ​ជាតិ​មាតុភូមិ​បានធ្វើ​ឲ្យ​គ្រួសារ មួយ​នេះ​ត្រូវ​និរាស​ព្រាត់ប្រាស់​គ្នា​ម្តងទៀត​ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​មកវិញ​នោះ​គឺ​ប្រទេស​យើង​ត្រូវបាន​រំដោះ​ចេញផុត​ពីរ​បប​ដ៏​យង់ឃ្នង​នេះ​នៅ​ថ្ងៃទី​៧​មករា​ឆ្នាំ​១៩៧៩​។​មហា​ពលិកម្ម​របស់​ស​ម្តេច​តេ​ជោ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​មិនមែន​ត្រឹមតែ​ជាការ​ផ្តិត​ចេញ​ជា​ល្ខោននិយាយ ឬក៏​ខ្សែភាពយន្ត​ភាគ​ប៉ុណ្ណេះ​ទេ ប៉ុន្តែ​ត្រូវបាន​ចារឹក​ទុក​ក្នុង​ទំព័រ​មាស នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​សម្រាប់​ការយល់ដឹង​របស់ ប្រជាជន​កម្ពុជា​គ្រប់ៗ​ជំនាន់​ទៀតផង ៕Ph