ដោយ៖ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២, រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ ប្រឡាយ បឹងត្របែក សង្កាត់ផ្សារដើមថ្កូវ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក អភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោកប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌ, លោកចៅសង្កាត់ផ្សារដើមថ្កូវ និងមន្ត្រីពាក់ព័ន្ធ៕/V