ឆ្នាំជូត
រាសីល្អជាមធ្យម។ការរស់នៅបើលោកអ្នកមានការនិយាយស្តីអ្វីចូរចេះប្រយ័ត្នមាត់កបន្តិចទើបពុំមានរឿងរាវកើតឡើងជាមួយអ្នកដទៃ។ចំពោះការប្រកបការងារលោកអ្នកអាចទទួលនូវភាព ក្តៅខ្លះ ត្រជាក់ខ្លះ ហើយការបំពេញការងារអ្វីមិនសូវជារលូនល្អទេព្រោះមានបញ្ហារកាំចិត្តខ្លះៗយាយី។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបជាការប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើធ្វើឱ្យមានការប្រែប្រួលខាងអារម្មណ៍ និងបញ្ហាមួយចំនួនក៏មានការផ្លាស់ប្តូរមិនគួរជឿបានដែរ។ចំណែកការធ្វើដំណើរគ្រប់ទិសទី ពិសេស បុរស មិនត្រូវសេពគប់បនល្បែងស្រីស្រាឡើយប្រយ័ត្នឥតការអ្វីសោះនាំឧបទ្រពចង្រៃដាក់ខ្លួន។ការប្រកបការងារលោកអ្នកត្រូវមើលមុខក្រោយ ហើយមិនត្រូវធ្វេសប្រហែសឡើយបើពុំនោះទេបញ្ហានឹងអាក្រក់ណាមួយរត់ចូលដោយមិនដឹងខ្លួនឡើយ។អ្នកប្រកបរបររកស៊ីជួញដូរការរកផលម្រៃជួបការលំបាក ហើយពិសេសក្រុមមនុស្សតាមព្យាបាទយាយីទៀតផង។
រីឯគូគ្រងប្តីប្រពន្ធ ឬ គូស្នេហ៍ប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចិត្តខ្លាំងយកតែត្រូវរៀងៗខ្លួន៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសបើមានការចរចា ឬដោះស្រាយអ្វីមួយតែងជួបនូវក្តីសម្រេចនោះឃើញថាខ្ពស់គួរសម។ដោយឡែកនៅថ្ងៃនេះការប្រកបការងារផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលផ្ទះគ្រាន់ជាទីកក់ក្តៅផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ និង ស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះមានភាពសុខដុមគួរសម ហើយបើចង់ពឹងពាក់អ្នកដទៃឃើញថាក៏តែងសម្រេចជោគជ័យភាគច្រើនត្រឡប់មកវិញ។នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីពិសេសកិច្ចការងារថ្មីៗអាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុម និង មានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំរោង
រាសីស្រុតចុះ។ថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយបើពិចារណាមិនបានល្អនឹងត្រូវបាត់បង់ប្រាក់កាស ឬបាត់បង់អ្វីមួយពុំខាន ។ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ទាំងស្ត្រី និង បុរសនៅតែទទួលរងការនឿយហត់ច្រើន ហើយបញ្ហាមួយចំនួនបានរត់ចូលដោយមិនបានតាំងចិត្តថែមទៀត។អ្នកប្រកបការងារនៅថ្ងៃនេះវិញលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានដែរគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទតែម្តង។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកមានជីវិតគាប់ប្រសើរជាងមុន ហើយទោះធ្វើអ្វីតែងជឿនលឿនទៅមុខផង។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងអាជីវកម្មអ្វីមួយពីព្រោះថាផលជាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឱ្យប្រយ័ត្នពាក្យសម្តីបន្តិចពីព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។
បញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ថ្ងៃនេះដំណើរជីវិតរបស់ លោកអ្នក ជួបភាពប្រទាំងប្រទើស និង ពិសេសងាយផ្ទុះរឿងរាវច្រើនផង។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ការប្រកបការងារលោកអ្នកតែងកើតនូវរឿងរាវល្អក់កករផ្លូវចិត្តផងដែរ ប៉ុន្តែយ៉ាងណាបើចេះអំណត់ធ្វើមិនដឹងមិនឮរឿងរាវខ្លះអាក្រក់សោះនឹងប្រែជាល្អវិញទៀតផង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរកុំសម្លឹងលាភធំដុំភ្លេចលាភតូចតាចព្រោះចំណូលភាគច្រើនបានតែតូចតាចប៉ុណ្ណោះឯង។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងពាក្យសម្តីឱ្យបានខ្លាំងក្លា ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ថ្ងៃនេះបើមានការសម្រេចចិត្តអ្វីឬគិតធ្វើអ្វីតោងតែប្រយ័ត្នប្រយែងពីព្រោះថាបើគិតត្រូវផលល្អៗនឹងហុចមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នការបំពេញការងារ និងបញ្ហាប្រាក់កាសពីព្រោះងាយកើតមានរឿងរាវល្អក់កករច្រើនដែរ ម្ល៉ោះហើយគប្បីមានការអត់ធ្មត់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគួរសម ឯ ផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរកា
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកធ្វើអ្វីតែងទទួលរងការាំងស្ទះ និងពិសេសអាចត្រូវបាត់បង់ប្រាក់កាសដោយប្រការណាមួយដោយមិនដឹងខ្លួន។ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាមិនណយទេ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើមានកិច្ចការទាក់ទងមនុស្សចាស់ឬមនុស្សធំគប្បីប្រញាប់ទំនាក់ទំនងពីព្រោះថាផលជាផ្លែផ្កាក៏តែងហុចមកវិញគ្រាន់ជាទីកក់ក្តៅ។ទាំងស្ត្រីបុរសការប្រកបការងារគឺផ្តល់ផលល្អសម្រាប់ដល់ការទំនាក់ទំនងបញ្ហាប្រាក់កាសផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរ វិញប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬនិយាយដល់ចាស់ទុំ តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយបើពុំនោះទេនឹងអាចកើតរឿងរាវមិនល្អណាមួយឡើងជាក់ជាពុំខាន។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេក ពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបប៉ុន្មានឡើយ។ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕