ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បានបង្ហាញ​ពី​វិញ្ញាសា​សម្រាប់​ការប្រកួត​ពានរង្វាន់ សម្ដេច​ក្រឡាហោម​សខេង​លើក​ទី​៩ ដែល​នឹងធ្វើ​នៅ​ខេត្តកំពត​ហើយ​។​

​សម្រាប់​ប្រភេទ​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ (TBR) មាន​វិញ្ញាសា ៨០០​ម៉ែត្រ​ចំណុះ ១២​នាក់​បុរស និង​វិញ្ញាសា ៥០០​ម៉ែត្រ ចំណុះ ១២​នាក់​បុរស​-​នារី ចំពោះ​វិញ្ញាសា​ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង (Canoe –Kayak & Rowing )​មាន​វិញ្ញាសា ៥០០​ម៉ែត្រ C1​វិញ្ញាសា ៥០០​ម៉ែត្រ K1 និង​វិញ្ញាសា ១០០០​ម៉ែត្រ 1X ផ្នែក​បុរស​។​

​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទូក ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ និង​ទូក​រ៉ូ​អ៊ីង​ជ្រើសរើស ជើងឯក ថ្នាក់ជាតិ និង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី​៩ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ០២-០៤ ខែ កញ្ញា ឆ្នាំ​២០២២​។
​ការប្រកួត​នេះ ក្រោម​គម្រោង​ថវិកា​គាំទ្រ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍ សហព័ន្ធ​កីឡា​ជាតិ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា ៕​