ដោយ​: សុខុម​/​ស្ទឹងត្រែង​: សមត្ថកិច្ច​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​ថា ករណី​ឪពុក​បង្កើត ចាប់រំលោភ​កូនស្រី​ខ្លួនឯង​នោះ ពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។ រីឯ​ជន រងគ្រោះ​ឈ្មោះ​មាន​អាយុ​១៤​ឆ្នាំ សមត្ថកិច្ច​កំពុង​យកទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កោសល​វិ​ច្ច័​យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ដល់​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០២២ មាន​ករណី​រំលោភ​កូន​ខ្លួន ឯង​ចំនួន​២​លើក នៅ​ភូមិ​ស្រែ​ស្រណុក​ថ្មី ឃុំ​ក្បាល​រមាស ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​៕​