​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ប្រាំ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

1296
ចែករម្លែក
  • 32
    Shares

(​កំពត​)៖​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច​របស់​អធិការដ្ឋាន​ស្រុក​ជុំ​គិរី កាលពី​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នូវ​ជនសង្ស័យ​ប្រុស​ស្រី​ប្រាំ​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​ប្រតិបត្តិការ​នេះ​ក៏បាន​រឹបអូស​វត្ថុតាង​ដែល​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​ធំ​តូច​ផងដែរ​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ក្នុងករណីនេះ រួមមាន ១. យាន់ ភារ​ម្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ២. យ៉ាវ ស៊ីវ​ម៉ី ភេទ​ស្រី អាយុ ២៣​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្នាយ​អ​ញ្ជិ​ត ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត​។ ៣. គួ​ន ចាន់ណា ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ជម្ពូ​វន្ត ស្រុក​ជុំ​គិរី ខេត្តកំពត​។ ៤. សំ ដា​រី ហៅ​អឹ​ក ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត​។ ៥. ឆាន រដ្ឋា ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត​៕S/ ដោយ​៖​បូកគោ​

​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ប្រាំ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​(រូប៖បូកគោ)