​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ Barcelona បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កក្កដា​ថា តម្លៃ​ទិញ​ខ្សែ​ប្រយុទ្ធ រ៉ូបឺត ឡេ​វ៉ាន់ដូ​វស្គី (Robert Lewandowski) អាច​ឈាន​ដល់ ៥០ លាន​អឺរ៉ូ (៥០,២ លាន​ដុល្លារ​)​។​

​ក្លិប​អេ​ស្ប៉ាញ​នេះ​បាន​និយាយថា​ខ្លួន​នឹង​បង់ប្រាក់​ឱ្យ Bayern Munich ៤៥ លាន​អឺរ៉ូ (៤៦ លាន​ដុល្លារ​) បូក ៥ លាន​អឺរ៉ូ (៥,១ លាន​ដុល្លារ​) សម្រាប់​ការផ្ទេរ​កីឡាករ​ប៉ូឡូញ​ដ៏​ឆ្នើម​រូបនេះ​។​

​លក្ខខណ្ឌ​ទិញ​ផ្តាច់​សម្រាប់ឡេ​វ៉ាន់ដូវ​ស្គីវ័​យ ៣៣ ឆ្នាំ​នឹង​ត្រូវ​កំណត់ ៥០០ លាន​អឺរ៉ូ (៥១២ លាន​ដុល្លារ​) នៅ​លើ​កិច្ចសន្យា​ដែលមាន​សុពលភាព​រយៈពេល​បួន​រដូវ​កាល​។​

​រូប​គេ​នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃ​ពុធ​ទី​២០​កក្កដា​ក្នុង​ទីក្រុង​ម៉ៃ​អា​មី កន្លែង​ដែល Barcelona កំពុង​ចាប់ផ្តើម​ដំណើរ​ប្រកួត​ទេសចរណ៍​នៅ​សហរដ្ឋ​អាម៉េរិក​។​

​កិច្ចព្រមព្រៀង​ចុងក្រោយ​នេះ​បាន​កើតឡើង​បី​ថ្ងៃ​បន្ទាប់ពី​ក្លិប​ទាំងពីរ​បាន​ប្រកាស​កិច្ចព្រមព្រៀង​បឋម​សម្រាប់​ខ្សែប្រយុទ្ធ ដែល​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​កីឡាករ​ឆ្នើម​របស់ FIFA ក្នុង​ឆ្នាំ ២០២០ និង ២០២១៕

​ឡេ​វ៉ាន់ដូ​វស្គី​នឹង​មាន​តម្លៃ ៥០,២ លាន​ដុល្លារ​ក្នុងការ​ផ្ទេរ​ទៅ​កាន់ Barcelona