​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ទោះបី​ទៅដល់​ទីក្រុង​ប៉ា​ឡាំ​បាង ប្រទេស​ឥណ្ឌូណេស៊ី ក៏​​ដោយ ក៏​ថ្ងៃទី​២០ កក្កដា នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ចេញ​បញ្ជី​ឈ្មោះ ចុងក្រោយ នៃ​ក្រុមបាល់ទាត់​នារី អាយុ​ក្រោម ១៨​ឆ្នាំ​ដែរ ។​

​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី អាយុ​ក្រោម ១៨​ឆ្នាំ បាន​ចេញទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ AFF U-18 women’s Championship 2022 ប្រទេស​ឥណ្ឌូណេស៊ី​។​

​បញ្ជី​ឈ្មោះ​ចុងក្រោយ ដែលមាន​កីឡាការិនី ចំនួន ២៣ រូបនោះ គឺ​មកពី​ក្លិប​បាល់ទាត់ ខេត្តសៀមរាប ចំនួន ៨ រូប មកពី​ក្លិប​ណាហ្គា​វើ​លដ៍ ចំនួន ៤​រូប ក្លិប​វិសាខា ៥​រូប ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ចំនួន ៤​រូប និង​ក្លិប​បឹងកេត ចំនួន ២​រូប ។​

​ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២២ ខែកក្កដា ដល់​ថ្ងៃទី​៤ ខែសីហា ហើយ​ក្រុម​កម្ពុជា នឹង​ប្រកួត​នៅ​ថ្ងៃទី​២២ ខែកក្កដា ជាមួយ​ក្រុម​ថៃ នៅ​កីឡាដ្ឋាន Gelora Jakabaring ។ នៅ​ថ្ងៃទី​២៤ ខែ​កក្ក​ជា កម្ពុជា​ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នៅ​កីឡដ្ឋាន​ដដែល ហើយ​នៅ​ថ្ងៃទី​២៨ ខែកក្កដា កម្ពុជា​ជួប​ជាមួយ​ក្រុម​ខ្លាំង​វៀតណាម និង​ថ្ងៃទី​៣០ ខែកក្កដា កម្ពុជា​នឹង​ជួប​ប្រកួត​ចុងក្រោយ ជាមួយ​ក្រុម​ថៃ ៕/V​