​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គណៈកម្មាធិការ​សុខាភិបាល​ជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​កក្កដា​ថា ចិន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១.០១២​នាក់​សំរាប់​ថ្ងៃ​១៩​កក្កដា ក្នុងនេះ​១៥០​ករណី​​ចេញ​រោគសញ្ញា​និង​មិន​ចេញ​រោគសញ្ញា​៨៦២​ករណី​។​

​វា​ជា​លើកដំបូង​ដែល​ចិន​មាន​អ្នក​ឆ្លង​លើ​១.០០០​នាក់​គិត​ចាប់តាំងពី​ថ្ងៃ​២០​ឧសភា​។​

​ចំនួន​ឆ្លង​ជាង​មួយ​ពាន់​នាក់​ត្រូវបាន​រកឃើញ​ក្រោយ​ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៧៧៦​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ទោះជា​ឆ្លង​កើន​ឡើង​តែ​មិន​មាន​ការស្លាប់​ថែម​ដោយ​ជំងឺ​នេះ​ទេ ដោយ​ចំនួន​ស្លាប់​សរុប​នៅ​រក្សា​៥.២២៦​នាក់​ដដែល ក្នុងចំណោម​អ្នក​ឆ្លង​សរុប​២២៧.៩៨០​នាក់​។​

​រដ្ឋធានី​ប៉េកាំង​បាន​រាយការណ៍​ការឆ្លង​ថ្មី​មួយ​ករណី នៅពេល​ទីក្រុង​សៀង​ហៃ បាន​រាយការណ៍​ការឆ្លង​ថ្មី​១៥​នាក់​៕

​ប្រជាជន​រង់ចាំ​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​នៅ​ទីតាំង​មួយ​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​១២​កក្កដា​