​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​ខែមិថុនា​មាន​៧​លើក​ស្លាប់​៤​នាក់​របួស​១១នាក់​

963
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២១​ដល់​ម៉ោង​២​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក។​ក្នុងនោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់រងរបួស​ធ្ងន់ ៩​នាក់ របួសស្រាល ២​នាក់​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៧​គ្រឿង រថយន្ត​តូច ៦​គ្រឿង រថយន្ត​ធំ ១​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៤​នាក់ ។​

​រីឯ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​ម្នាក់​) មិន​ប្រកាន់​ស្តាំ ១​លើក មិន​គោរព​សិទ្ធិ ២​លើក ប្រជែង ១​លើក​(​ស្លាប់​៣​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​២២​ថ្ងៃ ចាប់​គិតពី​ថ្ងៃទី​១ ដល់ ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៦៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧៤​នាក់ របួស​សរុប ២៦៧​នាក់ របួសធ្ងន់ ១៤០​នាក់ របួសស្រាល ១២៧​នាក់ ៕S/​

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២២​ខែមិថុនា​មាន​៧​លើក​ស្លាប់​៤​នាក់​របួស​១១នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម