ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចក្រភពអង់គ្លេសនឹងចាប់ផ្តើមសាកល្បងអាវុធឡាស៊ែរយកស្ទីលតាមរឿង Star Wars ដែអាចបាញ់ទម្លាក់ដ្រូននិងគ្រាប់រ៉ុក្កែតពីចម្ងាយរហូតដល់ ១០ គីឡូម៉ែត្រក្នុងរយៈពេលពីរវិនាទី។
ក្រុមហ៊ុនការពារជាតិ Raytheon UK បានប្រកាសថា ខ្លួននឹងបើកមជ្ឈមណ្ឌលសមាហរណកម្មឡាស៊ែរកម្រិតខ្ពស់នៅទីក្រុងលីវីងស្តុន (Livingston) នៅតំបន់វេសឡូឌៀន (West Lothian) នៅឆ្នាំក្រោយ។
ក្រុមហ៊ុនបាននិយាយថា មជ្ឈមណ្ឌលអឺរ៉ុបថ្មីនឹងផ្តោតលើ “ការសាកល្បង ការដាក់ពង្រាយ និងការថែទាំអាវុធឡាស៊ែរថាមពលខ្ពស់ (HEL)”។
សព្វាវុធនេះនឹងត្រូវរចនាឡើងដើម្បីបាញ់ទម្លាក់ដ្រូន រ៉ុក្កែត កាំភ្លើងធំ និងកាំភ្លើងត្បាល់ ដោយគ្រាន់តែប្រើពន្លឺទម្លុះខ្លាំងប៉ុណ្ណោះ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Raytheon UK ត្រូវបានផ្តល់កិច្ចសន្យាក្នុងការផ្តល់ប្រព័ន្ធអាវុធ HEL ដល់ក្រសួងការពារជាតិចក្រភពអង់គ្លេស (MoD) កាលពីខែកញ្ញា។
អាវុធឡាស៊ែរនេះនឹងត្រូវដំឡើងនៅលើរថពាសដែក Wolfhound ដែលមានកង់ប្រាំមួយប្រើដោយកងទ័ពអង់គ្លេស៕
គំរូអាវុធឡាស៊ែរថាមពលខ្ពស់ (HEL) នឹងត្រូវដំឡើងនៅលើរថពាសដែក