ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ លោក ប៉ែន កា​ម៉​ង់​កា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តកំពង់ស្ពឺ ចេញ​ដីកា​បង្កា​ប់​ឲ្យ​ឃុំខ្លួន បណ្តោះអាសន្ន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ឃាតកម្ម កាប់​ប្អូនប្រុស បណ្តាល​ឲ្យ​ស្លាប់ នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២​។​

​ជនសង្ស័យ ដែល​ត្រូវ​ឃុំខ្លួន ជា​បណ្តោះអាសន្ន​នេះ មានឈ្មោះ រិ​ន ណា​រ័ត្ន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ តាម​ដីកា​លេខ​៩៦២៨ ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ យោងតាម​សំណុំរឿង ព្រហ្មទណ្ឌ​លេខ​៨៨៤ កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២​។ ដី​កាស​ន្ឋិ​ដ្ឋា​ន​បញ្ជូន​រឿង ឲ្យ​ស៊ើបសួរ​លេខ​៥៧២៣ ដស​.​បស ចុះ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២២ ដែល​ទាក់ទង​នឹង ជនសង្ស័យ ខាងលើ ដែល​បាន​ព្រ​ប្រឹ​ត​ឃាតកម្ម នៅ​ចំណុច​ភូមិ​ទួល​សំ​ណាំង ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​គួ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​ទំនាស់​ពាក្យសម្តី រវាង​ជនសង្ស័យ ឈ្មោះ រិ​ន ណា​រ័ត្ន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មានមុខ​របរ​ទិញ​ល​ក់ អេតចាយ​។ រីឯ​ជនរងគ្រោះ មានឈ្មោះ រិ​ន ណា​រូ​៉ ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រែ​ត្បាល់ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ចៀ​ច ខេត្តព្រៃវែង បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ។​

​លោក សម សាក់ ស្នងការរង​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគ​បាល ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថាៈ មូល​ហេតុដែល​ជនសង្ស័យ កាប់​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​នេះ ផ្តើមឡើង ពី​ជនរងគ្រោះ បាន​យក​ចបជីក ដេញ​វាយ​មកលើ​ខ្លួន​ជនសង្ស័យ ដែលជា​បងប្រុស​បង្កើត​។​ ​ចំណែក​ជនសង្ស័យ បាន​យក​កាំបិតផ្គាក់ មក​គ្រវី​ការពារ​ខ្លួន តែ​ជ្រុល​ត្រូវ​កញ្ចឹងក ជនរងគ្រោះ បណ្តា​ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។​

​លោក​បាន​បន្តថាៈ ក្រោយ​កើតហេតុ ដោយមាន​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍​ឃុំ​វ​ល្លិ៍​សរ សហកា​ជាមួយ​អធិការដ្ឋាន​នគរបាល ស្រុក​សំរោង​ទង បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ភ្លាមៗ និង​បញ្ជូនមក​ស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕/V​