​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នា​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការងារ​ស្ថាបនា​ជញ្ជាំង​បេតុង​ទប់​ដី ចាក់ដី​ព​ទ្ធ័​ជុំវិញ​អាង​ស្តុក និង​ការស្តារ​ភក់​ចេញពី​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ការងារ​ស្តា​រអាង​ស្តុក​ទឹក ការស្ថាបនា​ជញ្ជាំង​បេតុង​ទប់​ដី​ព​ទ្ធ័​ជុំវិញ​អាង​ស្តុក​ទឹក និង​ស្ដារ​ភក់​ចេញពី​អាង និង​ប្រឡាយ​បឹងត្របែក​ក៏ដូចជា​ការកែលំអ​រដាក់​ម៉ូទ​រ័​បូម​ថ្មី​ដែលមាន​សមត្ថភាព​បូម​ខ្លាំង គឺ​យើង​គ្រោង​ធ្វើ​តាំងពី​២​ឆ្នាំមុន​មក​ម្លេះ ដោយបាន​បញ្ជា ទិញ​ម៉ូទ​រ័​បូម​ពី​ប្រទេស​អាល្លឺម៉ង់​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​អាក់ខាន​ដោយសារ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ មិនមែន​ទាល់តែ​មាន​ភ្លៀង​ទើប​យើង​ធ្វើ ឬថា​ទាល់ តែ​គោ​បាត់​ទើប​ធ្វើ​របង​នោះទេ​។​

 

​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃ​១៨ ខែកក្កដា លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​រួមជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពាក់​ព​ន្ធ័ បាន​ចុះទៅពិនិត្យ​ជាក់ស្តែង​តាម​ស្ថានីយ៍​បូមទឹក និង​ប្រឡាយ​បង្ហូរទឹក​មាន​ស្ថានីយ៍​បូមទឹក​បឹងទំពន់ ប្រឡាយ​ស្ទឹងមានជ័យ ប្រឡាយ​បឹង​សាឡាង​ជាដើម ដើម្បី​រិះរក​វិធានការ​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​នេះដែរ លោក​ឃួ​ង ស្រេង បាន​លើកឡើងថា​៖ ការស្តារ​ប្រឡាយ​នៅ​ប៉ែក​ខាងត្បូង​ឈៀង​ខាងលិច​រាជធានី​ភ្នំពេញ​ធ្វើយ៉ាងណា រំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញពី​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឲ្យ​បានជា​អតិបរមា​។ ដោយឡែក​ការស្តារ​ភក់​ចេញពី​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក​រួមទាំង​ការ​ស្ថាបនា​ជញ្ជាំង​បេតុង ការចាក់ដី​ព​ទ្ធ័​ជុំវិញ​អាង​ស្តុក​បឹងត្របែក​ក៏​កំពុងដំណើរការ បាន​មួយផ្នែក​រួចហើយ ដែល​អនុវត្ត​ដោយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ តែ​ការងារ​នេះ​ក៏​ជួប​ការលំបាក ដោយ​ប៉ះ​ទៅលើ​សំណង់​មិន​រៀបរយ ឬ​សំណង់​រំលោភ​លើ​ចំណី ឬ​ក្នុង​អាង​ស្តុក​ទឹក​។​

​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណៈការ​លើកស្លា​កប​ង្ហា​ញ​ពី​គម្រោង ស្តា​រអាង​ស្តុក​ទឹក​នេះ​ដោយ​ដាក់​ឲ្យ​បាន​ច្រើន​កន្លែង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​ជ្រូត​ជ្រាប​ពី​ច្បាប់ ចំណែក​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​ត្រូវ​ចុះ​ពិនិត្យ​បង្គោល​កំណត់​ព្រំ​ផ្ទៃ​បឹង ដែល​បាន​បោះ​រួចហើយ​។

​លោក​អភិបាល​ក៏បាន​ជម្រុញ​ឲ្យ​បង្កើត​ក្រុមការងារ​ចំនួន​ពីរ គឺ​ទី​១. ក្រុមការងារ​បច្ចេកទេស ទី​២. ក្រុមការងារ​ដោះស្រាយ​ផលប៉ះពាល់​អោយបាន​រួចរាល់​មុននឹង​ចុះ​អនុវត្ត​គំរោង​ឲ្យ​បាន​ឆាប់​បំផុត​៕​