​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​កំពង់ឆ្នាំង បាន​បង្ក្រាប​រថយន្ត សាំ​យ៉ុង ដឹកឈើ​ប្រណិត ប្រភេទ​ធ្នង់ ចំនួន ២២ ដុំ នៅវេលា​ម៉ោង ២​និង​១៥ នាទី រំលងអធ្រាត្រ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ នៅមុខ​អាហារ​ដ្ឋា​ន ត្រី​ដំរី​មាស ស្ថិតក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដោយបាន​ឃាត់​អ្នកពាក់ព័ន្ធ មួយ​នាក់​។

​មន្ត្រី​កងរាជអាវុធហត្ថ ក្រុង​កំពង់ឆ្នាំង បានឱ្យដឹង នៅ​រសៀល​ថ្ងៃទី​២០ កក្កដា​នេះ​ថាៈ រថយន្ត ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក្រុង​កំពង់ឆ្នាំង បង្ក្រាបបាន​នោះ ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2 A 5383 និង​បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ចំនួន ១ នាក់ ឈ្មោះ អ៊ឹម សេត ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួល​លើក​ឈើ រស់នៅ​ភូមិ​អង្គ​តា​នន ឃុំរ​លាង​គ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ចំណែក អ្នកបើកបរ រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ។ សមត្ថកិច្ច បាន​ដកហូត​រថយន្ត ១ គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ទឹកប្រាក់ មាន​ដឹក​ឈេ​ី​ប្រភេទ​ធ្នង់ ចំនួន ២២​ដុំ ទូរស័ព្ទ​ចំនួន ១​គ្រឿង ។

​បច្ចុប្បន្ន កងរាជអាវុធហត្ថ ក្រុង​កំពង់ឆ្នាំង បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​អនុវត្ត​បន្ត តាម​នីតិវិធី​៕/V​