ដោយៈ ជា សីហៈ/ភ្នំពេញៈ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ មន្ត្រីជំនាញសកម្មភាពមីនអង្គការHIប្រចាំប្រទេសមីយ៉ាន់ម៉ាបានមកសិក្សាស្វែងយល់និងដកបទពិសោធន៍ពី អ្នកជំនាញការកម្ពុជា ។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក បានអះអាងថា លោកបានទទួលជួបនិងពិភាក្សាការងារជាមួយពួកគេ ខណៈដែលពួកគេបានមកហ្វឹកហ្វឺនសកម្មភាពកំចាត់មីននៅកម្ពុជា។
សូមជម្រាបជូនថា ដោយពិនិត្យឃើញថា បញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅប្រទេសមីយ៉ាន់ម៉ាកំពុងតែមានការគម្រាមកំហែងដល់សុខសុវត្ថិភាពប្រជាជនមីយ៉ាន់ម៉ាយ៉ាងធ្ងរធ្ងន់ និងដោយដឹងច្បាស់ថាអង្គភាពស៊ីម៉ាក មានបទពិសោធន៍ច្រើនក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍សកម្មភាពមីនជាមួយប្រទេសនានាក្នុងពិភពលោកនោះ អង្គការHIបាន ស្នើសុំអង្គភាពស៊ីម៉ាកផ្ដល់ការហ្វឹកហ្វឺនជំនាញ“ការស្រាវជ្រាវ មិនបច្ចេកទេស (Non-Technical Survey)”ជូនមន្ដ្រីជំនាញសកម្មភាព កំចាត់មីនរបស់ខ្លួន ដែលជាជនជាតិមីយ៉ាន់ម៉ា ដើម្បីពង្រឹងសមត្ថភាព បន្ថែមលើជំនាញ ស្រាវជ្រាវ មិនបច្ចេកទេសនេះ គាំទ្រដល់សកម្មភាពកំចាត់មីន នៅប្រទេសមីយ៉ាន់ម៉ាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕