ប្តឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល ខេត្តកណ្ដាល ទៅអង្គភាពប្រឆាំងអំពើពុករលួយ
ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល បានរងការចោទប្រកាន់ពី ម្ចាស់ស្ថានីយប្រេងឥន្ធនៈថា បានគាបសង្កត់ពួកគាត់ យកលុយ ដោយក្នុងមួយកន្លែង យកលុយចាប់ពី ២.០០០.០០០ រៀល ទៅ ១០.០០០.០០០ រៀល ហើយការជំរិតទារប្រាក់នេះ គឺធ្វើឡើងនៅពេលមន្ត្រីកាំកុងត្រូល ចុះពិនិត្យ «គុណភាព បរិមាណរង្វាស់រង្វាល់ប្រេងសាំង» តាមបណ្ដាហ្គារ៉ាស់សាំងនានា ក្រោមរូបភាព ម្ចាស់ស្ថានីយប្រេងឥន្ធនៈ បន្លំគុណភាព ពីសាំងធម្មតា មកជាសាំងស៊ុបពែរ លក់ខ្វះបរិមាណរង្វាស់រង្វាល់ ចំនួនលីត្រជាដើម ។ល។