ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អឺរ៉ុបកំពុងស្ថិតក្នុងការកណ្តាប់ដៃនៃរលកកម្ដៅបំបែកឯតទគ្គកម្ម និង ភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញតំបន់សមុទ្រមេឌីទែរ៉ាណេ។ ខាងក្រោមនេះជារបៀបដែលបម្រែបម្រួលអាកាសធាតុជំរុញឱ្យមានព្រឹត្តិការណ៍ទាំងនេះ។
– រលកកម្តៅកាន់តែក្តៅនិងញឹកញាប់ជាងមុន
ការប្រែប្រួលអាកាសធាតុធ្វើឱ្យរលកកម្តៅកាន់តែក្តៅនិងញឹកញាប់ជាងមុន។
នេះគឺជាករណីសម្រាប់តំបន់ដីគោកភាគច្រើន ហើយត្រូវបានបញ្ជាក់ដោយក្រុមអ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក (IPCC) របស់អង្គការសហប្រជាជាតិ។
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីសកម្មភាពរបស់មនុស្សបានបង្កើនកម្តៅភពផែនដីប្រហែល ១,២ អង្សាសេ ចាប់តាំងពីសម័យមុនឧស្សាហកម្ម។ កម្រិតមូលដ្ឋានដែលក្តៅជាងមុនបែបនេះ មានន័យថា សីតុណ្ហភាពកាន់តែខ្ពស់អាចកើតឡើងក្នុងអំឡុងពេលមានព្រឹត្តិការណ៍មេឃក្តៅខ្លាំង។
លោកបណ្ឌិត ហ្វ្រីដេរីកេ អូតតូ (Friederike Otto) អ្នកវិទ្យាសាស្ត្រអាកាសធាតុនៅសាកលវិទ្យាល័យ Imperial College Londonដែលបានសហដឹកនាំកិច្ចសហការស្រាវជ្រាវការវាយតម្លៃអាកាសធាតុពិភពលោកផងដែរនោះ បាននិយាយថា “រាល់រលកកម្តៅ ដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ត្រូវបានធ្វើឱ្យកាន់តែក្តៅនិងកើតឡើងញឹកញាប់ជាងមុនដោយសារតែបម្រែបម្រួលអាកាសធាតុ”។
ប៉ុន្តែលក្ខខណ្ឌផ្សេងទៀតក៏ប៉ះពាល់ដល់រលកកម្តៅផងដែរ។ នៅទ្វីបអឺរ៉ុប លំហូរបរិយាកាសគឺជាកត្តាសំខាន់។
ការសិក្សាមួយនៅក្នុងទស្សនាវដ្តី Nature ក្នុងខែនេះ បានរកឃើញថា រលកកម្តៅនៅអឺរ៉ុបបានកើនឡើង ៣ ទៅ ៤ ដងលឿនជាងនៅតំបន់រយៈទទឹងខាងជើងផ្សេងទៀត ដូចជាសហរដ្ឋអាម៉េរិក។
ក្រុមអ្នកនិពន្ធបានផ្សារភ្ជាប់វាទៅនឹងការផ្លាស់ប្តូរជំនោរខ្យល់ ពោលគឺចរន្តខ្យល់យ៉ាងលឿនពីខាងលិចទៅខាងកើតនៅអឌ្ឍគោលខាងជើង៕
បម្រែបម្រួលអាកាសធាតុបង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនៅអឺរ៉ុប ជាពិសេសបារាំងនិងហូឡង់