តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឹង​ព្រែក​ត្នោត មាន​ភ្លៀង​ធ្លាក់​ច្រើន ដល់​ជាង ១០០ មី​លី​ម៉ែត្រ អាចធ្វើ​ឱ្យមាន​ជំនន់​កើតឡើង​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ តំបន់​ផ្ទៃ​រងទឹក​ភ្លៀង របស់​ស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ កាលពី​យប់មិញ ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ដល់​ជាង ១០០ មី​លី​ម៉ែត្រ ហើយ ទឹក​ទាំងនោះ នឹង​ធ្លាក់​ចូលដល់​ស្ទឹង​ព្រែក​ត្នោត ក្នុង​រយៈពេល ៣​ថ្ងៃ​បន្ទាប់​។ តាម​ការ​ព្យាករ នៅថ្ងៃនេះ ក្នុង​ខេត្តកំពង់ស្ពឺ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ថែម​មកទៀត អាច​នឹង​ធ្វើឱ្យ​ទឹកស្ទឹង នេះ ជន់​ឡើង​នៅពេល​បន្ទាប់​។​