ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃពុធទី២០កក្កដា អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកតេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានបញ្ជាក់ករណីជំងឺអុតស្វាចំនួន ១៤.០០០ ករណីនៅទូទាំងពិភពលោក ជាមួយការស្លាប់ចំនួន៥នាក់ត្រូវបានរាយការណ៍នៅក្នុងទ្វីបអាហ្វ្រិក។
WHO បាននិយាយថា ករណីភាគច្រើនដែលត្រូវបានរាយការណ៍មកទល់ពេលនេះ ត្រូវបានរកឃើញនៅក្នុងទ្វីបអឺរ៉ុប ជាពិសេសក្នុងចំណោមបុរសដែលរួមភេទជាមួយបុរសទោះបីជាការស្លាប់ទាំងអស់បានកើតឡើងនៅក្នុងទ្វីបអាហ្វ្រិក ដែលជាតំបន់រកឃើញអ៊ុតស្វាជាប្រវត្តិសាស្ត្រក៏ដោយ។
នៅថ្ងៃព្រហស្បតិ៍នេះ WHO នឹងកោះប្រជុំលើកទីពីរនៃគណៈកម្មាធិការមួយ ដែលនឹងសម្រេចថាតើការផ្ទុះអុតស្វាបច្ចុប្បន្នជាគ្រាអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភជាអន្តរជាតិ (PHEIC) ឬយ៉ាងណា ដែលនេះជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន។
លោកហ្គេប្រេយ៉េស៊ូសបាននិយាយថា “ដោយមិនគិតពីអនុសាសន៍របស់គណៈកម្មាធិការ WHOនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីគាំទ្រប្រទេសនានាឱ្យបញ្ឈប់ការឆ្លងនិងជួយសង្គ្រោះជីវិត”៕
ជំងឺអ៊ុតស្វាឆ្លងដល់មនុស្ស ១៤.០០០ នាក់នៅទូទាំងពិភពលោក