ម៉ាឡេស៊ី​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពីបទ​នេសាទ​ខុសច្បាប់​

3264
ចែករម្លែក
  • 12
    Shares

ភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី (MMEA)បានរឹបអូសទូកនេសាទចំនួន២គ្រឿងនិងឃុំខ្លួនអ្នកនេសាទវៀតណាមចំនួន១២នាក់ពីបទនេសាទខុសច្បាប់នៅដែនទឹកម៉ាឡេស៊ី។នេះបើយោងតាមវេបសាយវៀតណាម vnexpress។

សារព័ត៌មានម៉ាឡេស៊ីBernama បានកដស្រង់សម្តី លោក Kudat Boon Chin Chau ប្រធានភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ី ដែលបាននិយាយថាទូកទាំងនេះ ត្រូវ​បានប្រទះឃើញចូលដែនទឹកដោយខុសច្បាប់ នៅឯនាយទីក្រុងKudat ចម្ងាយ១៥៧គីឡូម៉ែត្រពីភាពាយព្យនៃកោះPulau Balambangan របស់ម៉ាឡេស៊ី កាលពីថ្ងៃទី១៩ខែមិថុនា ។

ភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រម៉ាឡេស៊ីនេះ ចាប់រឹបអូសទូកទាំងនេះ ជាមួយនឹងត្រីនិងសត្វសមុទ្រតូចៗចំនួន៤តោន ។

ការចាប់យកទូកនេសាទរបស់វៀតណាមទាំងនេះគឺជាផ្នែកមួយនៃការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលម៉ាឡេស៊ីចំពោះការចូលឬធ្វើសកម្មភាពនេសាទខុសច្បាប់ ដោយជនបរទេ៕ដោយ:សុខា/sn

អ្នកនេសាទវៀតណាមម្នាក់ ស្ថិតនៅលើទូករបស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម