ដោយៈក្រុមហ៊ុន/ភ្នំពេញ៖ក្រោយពីធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការប្រព័ន្ធ “KHQR” អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មនានាបានភ្លាមៗតាមរយៈការស្កេន QR Code ណាមួយក៏បានដែលមាន “KHQR”។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “អ្វីដែលអតិថិជនត្រូវការនោះគឺ កម្មវិធីវីងប៊ែងអេបនៅលើស្មាតហ្វូនតែប៉ុណ្ណោះ។ អតិថិជនរបស់ធនាគារ វីង អាចធ្វើការទូទាត់ប្រាក់ទៅឲ្យអាជីវករណាមួយក៏បានដែលប្រើប្រាស់ “KHQR” ។ ដោយសារតែវត្តមាននៃប្រព័ន្ធ “KHQR” នេះ អ្នកប្រើប្រាស់មិន ចាំបាច់បារម្ភអំពីការយកសាច់ប្រាក់តាមខ្លួននោះទេ។ ការទូទាត់ប្រាក់តាមរយៈការស្កេនQRCodeកំពុងទទួលបានការពេញនិយមក្នុងប្រទេសកម្ពុជា ដោយសារភាព ងាយស្រួលក្នុងការប្រើប្រាស់ និងកម្រិតសុវត្ថិភាពដែលប្រព័ន្ធនេះផ្តល់ជូនដល់អ្នកប្រើប្រាស់។”
បាគងត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងនាំយកប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀតតាមរយៈការផ្តល់នូវសេវា កម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយក្នុងថ្នាលមួយដែលងាយស្រួលសាមញ្ញនិងមានសុវត្ថិភាព។បាគងគឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជាដើម្បីពន្លឿនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
ធនាគារ វីង គាំទ្រយ៉ាងពេញទំហឹងទៅលើ “យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥” ព្រមទាំង “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១២០៣៥”។ឯកសារយុទ្ធសាស្ត្រទាំងនេះគឺមានសារៈសំខាន់ក្នុងការធានានូវវឌ្ឍនភាពប្រកបដោយជោគជ័យរបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេប អាចរីករាយជាមួយអត្ថប្រយោជន៍ដ៏អស្ចារ្យផ្សេងៗទៀតដែលមានដូចជា៖ ការទិញទំនិញអនឡាញតាមរយៈវីងម៉លជាមួយនឹងការផ្តល់ជូនពិសេសពីហាងជាច្រើនកម្ចីរហ័សការបញ្ចូលលុយទូរស័ព្ទនិងការដាក់ប្រាក់បញ្ញើដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ជាដើម។
ធនាគារ វីង ក៏កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលបើកគណនីសន្សំចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ អតិថិជនដែលបានបំពេញតាមខ និងលក្ខខណ្ឌមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនដែលរួមមាន៖ ម៉ូតូ Honda Dream សរុបចំនួន ១៣២ គ្រឿង រថយន្ត Ford Wildtrak pickup សរុបចំនួន ៦ គ្រឿង និងរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។
ដើម្បីចូលរួមប្រូម៉ូសិននេះ អតិថិជនគ្រាន់តែបើកគណនីហើយដាក់ប្រាក់ ៥០០ ដុល្លារអាមេរិកតែប៉ុណ្ណោះសម្រាប់ឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ប្រចាំថ្ងៃ។ អតិថិជនដែលបានដាក់ប្រាក់ ៥០០០ ដុល្លារអាមេរិកនឹងមានឱកាសឈ្នះរង្វាន់រថយន្ត Ford Wildtrak pickup ប្រចាំខែ។ អតិថិជនដែលបានដាក់ប្រាក់ ៥០០០០ ដុល្លារអាមេរិក នឹងមានឱកាសឈ្នះរង្វាន់ Lexus LX600 SUV ដ៏ប្រណិតដែលជារង្វាន់ធំ៕