ដោយៈ​ទេ​ពក​ង្រី / កំពង់់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បាន​បើក​កិច្ចប្រជុំ​មួយ នៅ​រសៀល​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​នៃ​សាលាខេត្ត ដើម្បី​ពិនិត្យ​វឌ្ឍនភាព នៃ​ការអនុវត្ត ចំណូល រយៈពេល​៦​ខែ​ដើមឆ្នាំ និង​លើក​ទិសដៅ​អនុវត្ត​បន្ត រយៈពេល​៦​ខែ​ចុងឆ្នាំ​២០២២ ដើម្បី​រៀបចំ​គម្រោង​ចំណូល​ថវិកា ឆ្នាំ​២០២៣ ។​

​លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ ថាៈ គោលបំណង​សំខាន់ ដើម្បី​សម្រេចបាន​សមិទ្ធកម្ម​សូចនាករ​មួយ ប្រកបដោយ​ប្រសិទ្ធ ភាព គ្រប់​អង្គភាព​ជុំវិញ​ខេត្ត ដែលមាន​ចំណូល ត្រូវខិតខំ​ប្រមូល​ចំណូល ឱ្យអស់​លទ្ធភាព ដើម្បី​ជា​មូលដ្ឋាន​រៀបចំ​កញ្ចប់​ថវិកា សម្រាប់​គ្រប់គ្រង​ចំណូល ចំណាយ​ឆ្នាំ​២០២៣ ស្របតាម​គោលនយោបាយ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ។​

​លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ផ្តាំផ្ញើ​ដល់​គ្រប់​អង្គភាព ត្រូវ​បន្ត​ប្រមូល​ចំណូល ឱ្យ​គ្រប់​តាម​ផែនការ ឆ្នាំ​២០២២ និង រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ២០២៣-២០២៥ និង​គម្រោង​ថវិកា សម្រាប់​ឆ្នាំ​២០២៣ ឱ្យ​ស្របតាម​គោលនយោបាយ​សំខាន់ៗ តាម​ផែនការ​សកម្មភាព​រប​ស់​ខ្លួន បានដាក់​ចេញ ស្របតាម​ទិសដៅ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ស្របទៅនឹង​គោលនយោបាយ តាម​វិស័យ​នីមួយៗ ឱ្យបាន​ល្អប្រសើរ ជាពិសេស ស្របតាម​សារាចរ​ណែនាំ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕/V​