ម៉ាឡេស៊ី​បើក​ការស៊ើបអង្កេត​ជាថ្មី​លើ​ករណី​សម្លាប់​ស្ត្រី​ម៉ុង​ហ្គោ​លី ដែល​ជាប់​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប​

3375
ចែករម្លែក
  • 109
    Shares

សេចក្តីរាយការណ៍បាននិយាយថានៅថ្ងៃសុក្រទី២២ខែមិថុនាថា ប៉ូលិសម៉ាឡេស៊ីបានបើកការស៊ើបអង្កេតឡើងវិញអំពីការធ្វើឃាតដ៏ឃោឃៅទៅលើស្រ្តីអ្នកបង្ហាញម៉ូតម៉ុងហ្គោលីវ័យក្មេងម្នាក់កាលពីឆ្នាំ២០០៦ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹង អតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ ។

នាង អាល់តាន់ទូយ៉ា សាអារីអីប៊ូយូ ( Altantuya Shaariibuu )ជនជាតិម៉ុងហ្គោលីនេះ ត្រូវបានបាញ់សម្លាប់ហើយសាកសពរបស់នាង ត្រូវបានបំផ្ទុះជាមួយនឹងគ្រឿងផ្ទុះនៅជិតទីក្រុងគូឡាឡាំពួ។

ការសម្លាប់នេះគឺជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់បំផុតនៅក្នុងរឿងអាស្រូវមួយដែលពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថាមិត្តភក្តិម្នាក់របស់ លោក ណាជីប រ៉ាហ្សាក់ បានរៀបចំប្រាក់សំណូកដ៏ច្រើនសម្រាប់ទិញនាវាមុជទឹកបារាំងច្រើនគ្រឿង កាលពីឆ្នាំ២០០២ ។

ករណីនេះបាននាំឱ្យមានការចាប់អារម្មណ៍ខ្លាំងអំពីប្រទេសម៉ាឡេស៊ីជាច្រើនឆ្នាំមកហើយ ហើយមានការចោទប្រកាន់ជាយូរមកហើយថា លោក ណាជីប រ៉ាហ្សាក់ ដែលនៅកាលនោះ ជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងភរិយារបស់លោក ឈ្មោះ រ៉ូស្មា ម៉ាន់ស័រត្រូវបានគេជឿថាបានជាប់ពាក់ព័ន្ធ។ ប៉ុន្តែ ពួកគេបានបដិសេធការអះអាង
បែបនេះ ។

អង្គរក្សរដ្ឋាភិបាល២នាក់ត្រូវបានកាត់ទោសឱ្យជាប់ទោសពីបទសម្លាប់នេះ ហើយកាត់ទោសប្រហារជីវិត។ ប៉ុន្តែ ម្នាក់បានរត់គេចខ្លួនទៅ​ប្រទេសអូស្រ្តាលីជាទីដែលគាត់ត្រូវ​បានចាប់ឃុំខ្លួនហើយ អះអាងថាគាត់ត្រូវបានបញ្ជាដោយ មនុស្សសំខាន់មួយក្រុម ដើម្បីឱ្យធ្វើការសម្លាប់នេះ៕ដោយ៖សុខា/sn

នាង អាល់តាន់ទូយ៉ា សាអារីអីប៊ូយូ ជាស្រីកំណាន់ របស់ លោក អាប់ឌុល រ៉ាហ្សាក់ បាហ្គីនដា( Abdul Razak Baginda) ជាមិត្តភក្តិរបស់ លោក ណាជីប រ៉ាហ្សាក់

អតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ និងនាង អាល់តាន់ទូយ៉ា សាអារីអីប៊ូយូ

ទីតាំងផ្សាយពាណិជ្ជកម្ម