ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បាន​អះអាងថា នៅ​ចុងឆ្នាំ​ម ២០២២ នេះ ខេត្ត​ចំនួន​៣ អាច​នឹង​លែងមាន​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​បន្តទៀត ។

​លោក​បាន​បញ្ជាក់ថា ” កំលាំង​ជំនាញ​ស៊ីម៉ាក់ នឹង​ចូលមក​វាយ​សំរុក​បោសសំអាត​នៅ​ខេត្តកំពត ហើយ ប្រសិនជា​គ្មាន​ការប្រែប្រួល​ទេ អង្គភាព​ស៊ីម៉ាក់​មាន​គំរោង​បញ្ចប់​នៅ​ខេត្តតាកែវ កំពង់ឆ្នាំង និង​ខេត្តកំពង់ចាម នៅ​ចុងឆ្នាំ​២០២២” ។

​លោក​បាន​បន្តថា ខេត្តកំពត ស្វាយរៀង និង​ខេត្ត​កពង់​ស្ពឺ នឹង​ក្លាយជា​ខេត្ត​គ្មាន​គ្រាប់មីន​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៣​។​

​មកដល់ពេលនេះ​កម្ពុជា​កំពុងតែ​ជំរុញ​ប្រទេស​ឲ្យ​លែងមាន​មីន នៅក្នុង​ឆ្នាំ ២០២៥ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន ប្រកាស​យុទ្ធនា​ការប្រមូល​មូលនិធិ​ពីសារ​ធារ​ណ​ជន ដើម្បី​ជួយ​បោសសំអាត​មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​ដល់​គោលដៅ​នេះ​ផងដែរ​៕​