​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រូបភាព​ដ៏​សង្វេគ ដែល​បង្ហាញ​ពី​ការ​ញៀន​ថ្នាំ​ដូច​ទឹកបាក់​ទំនប់​ដែល​ធ្វើឱ្យ​អន្តរាយ​ដល់​គ្រួសារ​អា​ហ្វ​ហ្គានី​ស្ថាន​រាប់សិប​ពាន់​បន្ទាប់ពី​ជម្លោះ​ជាច្រើន​ឆ្នាំ​និង​​ការ​ងើប​ឡើងវិញ​នៃ​ក្រុម​តា​លី​បង់ បាន​លេចឡើង​ក្នុង​អ្វី​ដែល​ជា​ការ​រំលឹក​ដ៏​ក្រឡាប់​ចាក់​អំពី​ភាពចលាចល​ដែល​ប្រឈម​មុខ​ដោយ​ពលរដ្ឋ​រង​ទុក្ខ​យូរ​បំផុត​របស់​ប្រទេស​នេះ​។​

​សមុទ្រ​មនុស្ស​ដែល​ប្រឡាក់​ប្រឡូក​ដោយ​គ្រឿងញៀន ហេ​រ៉ូ​អ៊ីន និង​ថ្នាំ​តំ​ហ្វេ​តា​មីន​ត្រូវ​បាន​ថត​បាន​នៅ​ពាសពេញ​លើ​ភ្នំ​មួយ ដែល​មើល​ឃើញ​ទីក្រុង​កា​ប៊ុល​ទាំងមូល ដែល​ក្នុងនោះ​មាន​អ្នកខ្លះ​ដេក​ក្រោម​តង់​បណ្ដោះអាសន្ន និង​ខ្លះទៀត​ដេក​ក្នុង​ភក់ជ្រាំ​ដ៏​កខ្វក់​។​

​សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​ត្រូវ​គេ​មើលឃើញ​កំពុង​ឈរ​ក្បែរ​ម្ចាស់​ចាំ​ជក់​គ្រឿងញៀន ខណៈ​សាកសព​មនុស្ស​និង​សត្វ​ដែល​ញៀន​ថ្នាំ​ហួស​កម្រិត​ឃើញ​រាយប៉ាយ​នៅក្នុង​គំនរ​សំរាម​ស្អុយគគ្រុក​។​

​ការ​ញៀន​គ្រឿងញៀន​គឺជា​បញ្ហា​យូរ​មក​ហើយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដែល​ជា​ប្រទេស​ផលិត​អាភៀន​និង​ហេ​រ៉ូ​អ៊ីនដ៏​ធំ​បំផុត​របស់​ពិភពលោក​និង​ឥឡូវ​ជា​ប្រភព​ដ៏​សំខាន់​នៃ​មេតំ​ហ្វេ​តា​មីន​ប៉ុន្តែ​ភាព​​ក្រីក្រ​ដែល​កំពុង​កើនឡើង​និង​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​បានប្រែក្លាយ​ម​នុស្ស​រាប់លាន​នាក់​បន្ថែម​ទៀត​ទៅ​ជា​អ្នក​ញៀន​ថ្នាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ចាប់តាំងពី​ការដួលរលំ​ទាំងស្រុង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​បន្ទាប់​ពី​ការដណ្តើម​អំណាច​ដោយ​ពួក​តា​លី​បង់​កាលពី​ខែ​សីហា​ឆ្នាំ​មុន​និង​ការបញ្ឈប់​ជា​បន្តបន្ទាប់​នៃ​ការផ្តល់​ហិរញ្ញប្បទាន​អន្តរជាតិ​គ្រួសារ​ជាច្រើន​ដែល​ធ្លាប់​ទទួលបាន​អាហារ​គ្រប់គ្រាន់​បាន​រកឃើញថា ការ​ចិញ្ចឹមជីវិត​របស់​ពួកគេ​ត្រូវបាន​កាត់ផ្តាច់ ដោយ​បណ្តាល​ឱ្យ​មនុស្ស​ស្ទើរតែ​ទាំងអស់​មិន​អាចមាន​លទ្ធភាព​ទទួលបាន​ម្ហូបអាហារ​។​

​ជា​លទ្ធផល មនុស្ស​កាន់តែ​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បាន​ងាក​ទៅរក​ការប្រើប្រាស់​គ្រឿងញៀន​ដើម្បី​គេច​ពី​បញ្ហា​ក្រពះ​របស់​ពួកគេ ហើយ​រដ្ឋធានី​កា​ប៊ុល​ឥឡូវនេះ​ត្រូវបាន​ជ្រួត​ជ្រៀត​ដោយ​​អ្នក​ញៀន​ថ្នាំ​ដែល​រស់នៅ​តាម​សួន លូទឹកស្អុយ ក្រោម​ស្ពាន និង​នៅលើ​ភ្នំ​៕

​ទិដ្ឋភាព​អ្នកញៀន​ថ្នាំ​នៅក្នុង​និង​ជុំវិញ​ទីក្រុង​កា​ប៊ុល​រស់នៅ​ក្នុង​សភាព​ដូច​ចុះ​នរក​ទាំង​រស់

​អ្នក​ញៀន​ថ្នាំ​ត្រូវបាន​អាជ្ញាធរ​ចាប់​កោរសក់​និង​ដាក់​ក្នុង​មណ្ឌល​