ដោយៈ អេង វ​ណ្ណី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារខេត្តកំពង់ចាម​/កំពង់ចាម៖​ថ្ងៃ​អង្គា​រ៍ ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ មជ្ឈមណ្ឌល​ឯកសារខេត្តកំពង់ចាម បានរៀបចំវេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។វេទិកា​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​របស់​លោកស្រី សុខ សុ​ម៉ាលី​ស អភិបាលរង​ស្រុក​កំពង់សៀម​, លោកស្រី សូ ហ្វា​រី​ណា នាយិកា​រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​, លោក ខូលីន ស៊ី​ម៉ា​រៀន បេ​ក្ខ​បណ្ឌិត​មកពី​សកលវិទ្យា​ល័យ​ប៉ា​ឡូ អាល់​តូ សហរដ្ឋអាម៉េរិក​, លោក​វេជ្ជបណ្ឌិតតំណាង​គ្លីនិក កែវ វណ្ណៈ​, លោក តុង សុភា តំណាង សមាគម​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​មាន​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​មកពី​ស្រុក​កំពង់សៀម​ចំនួន​១៩​នាក់ និង​មកពី​ស្រុក​កោះសូទិន​ចំនួន​ពីរនាក់មក​ចូលរួម​វេទិកា​នេះ​។

លោកស្រី សុខ សុ​ម៉ាលី​ស (​រូប​កណ្ដាល​) អភិបាលរង​ស្រុក​កំពង់សៀម ចូលរួម​វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​រៀបចំឡើង​តាមរយៈ​គម្រោង «​ការលើកកម្ពស់ សិទ្ធិ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​» របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

​​គួរ​រម្លឹក​ផងដែរ​ថា ចាប់តាំងពី​ដើមខែ​សីហា ឆ្នាំ​២០២១​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​កម្ពុជា​បួន​ជំនាន់​រួចមកហើយ​ដែលមាន​ចំនួន​ប្រមាណ​៧០០​នាក់ បាន​ចុះ​ធ្វើការ​នៅតាម​មូលដ្ឋាន​ទូទាំង​២៥ រាជធានី​ខេត្ត​ក្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្ម័គ្រចិត្ត​កម្ពុជា​ចំនួន​២៧​នាក់​មកពី​ខេត្តកំពង់ចាម​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើ​ការងារ​នៅក្នុង​គម្រោង​ប្រវត្តិសាស្ត្រ និង​សុខភាព សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ប្រចាំខេត្ត​កំពង់ចាម គឺមាន​អ្នកស្ម័គ្រចិត្ត​ចំនួន​១១​នាក់​មកពី​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន​បាន​ចុះ​សម្ភាសន៍ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែលជា​ឳ​ពុក​ម្តាយ យាយ​តា អ៊ំ ពូ មីង នៅ​ក្នុងភូមិ​របស់ខ្លួន សរុប​ប្រមាណ​ជាង​៦០០​នាក់​រួចមកហើយ ។ក្នុងនោះ​មាន​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​មកពី​ស្រុក​កំពង់សៀម​សរុប​ចំនួន​៦៣​នាក់ និង​មកពី​ស្រុក​កោះសូទិន សរុប​ចំនួន​៤៥​នាក់​បានទទួល​សេវា​ពិនិត្យ​សុខភាព​៕សរ


វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


លោកស្រី គឹម សុវណ្ណ​ដា​នី (​រូប​ឆ្ងេ​ង​), លោក ខូលីន ស៊ី​ម៉ា​រៀន បេ​ក្ខ​បណ្ឌិត​មកពី​សកលវិទ្យា​ល័យ​ប៉ា​ឡូ អាល់​តូ សហរដ្ឋអាមេរិក (​រូប​កណ្ដាល​), និង​លោក ស៊ា​ង ស៊ីថាន (​រូប​ស្ដាំ​) អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ចូលរួម​វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែល​រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ការប្រគល់​ប្រអប់​អនុស្សាវរីយ៍ បន្ទាប់ពី​វេទិកា​បានបញ្ចប់​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


ការប្រគល់​ប្រអប់​អនុស្សាវរីយ៍ បន្ទាប់ពី​វេទិកា​បានបញ្ចប់​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រៀន​ចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ទេព សា​វី អតីត​សិល្បៈករ​ខ្មែរក្រហម និង​ជា​អ្នក​រស់​រានមាន​ជី​វីត​ពីរ​បប​ខ្មែរក្រហម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចូល​ទស្សនា​ពិព័រណ៍​រូបថត​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ចូល​ទស្សនា​ពិព័រណ៍​រូបថត​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តកំពង់ចាម (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រៀបចំ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រៀបចំ​ធ្វើ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សាខា​ខេត្តកំពង់ចាម​។ (​លី ដេវីដ / មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

វេទិកា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម រៀបចំ​ធ្វើ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សាខា​ខេត្តកំពង់ចាម​។ (​លី ដេវីដ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)