Views: 50 វេទិកាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម Post navigation ថ្លៃប្រេងឆៅបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ទី២១កក្កដា ក្រោយស្តុកប្រេងសាំងអាម៉េរិកកើនឡើងបានជួយសម្រន់ការព្រួយបារម្ភអំពីកង្វះប្រេង និងលីប៊ី រួមទាំងរុស្ស៊ីវិលមក ផ្គត់ផ្គង់ថាមពលឡើងវិញ។ប្រេងផ្សារBrentធ្លាក់ចុះអស់២,៣៦ដុល្លារមកនៅត្រឹម១០៤,៥៦ដុល្លារក្នុងមួយបារ៉ែលខណៈប្រេងឆៅនៅផ្សារអាម៉េរិកWTIធ្លាក់ចុះ២,៤៩ដុល្លារមកនៅត្រឹម៩៧,៣៩ដុល្លារក្នុង មួយបារ៉ែល។ នៅថ្ងៃ២១កក្កដានេះ ថ្លៃមាសបានធ្លាក់ចុះដល់កំរិតទាបរបស់វាក្នុងរយៈពេលជិតមួយឆ្នាំមកនេះ ចំពេលដុល្លារឡើងថ្លៃនិងការរំពឹងថាបណ្តាធនាគារកណ្តាលនឹងដំឡើងអត្រាកាប្រាក់ដើម្បីប្រយុទ្ធនឹង អតិផរណា។មាសគីឡូបានចុះ០,២ភាគរយមកនៅត្រឹម១.៦៩៣,៩០ដុល្លារក្នុងមួយអោន ក្រោយចុះដល់១.៦៩១,៤០ដុល្លារក្នុងជំនួញព្រឹកថ្ងៃព្រហស្បតិ៍។