កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់​ថ្ងៃ សៅរ៍ ទី ២៣ ខែមិថុនា ឆ្នាំ​២០១៨

1186
ចែករម្លែក

(19:00) Belgium vs Tunisia
(22:00) South Korea vs Mexico
(01:00) Germany vs Sweden

​វិភាគ​គូ​ល្អ​
​បែលហ្ស៊ិក vs ទុយ​ណេ​ស៊ី​


​ ​
​ក្រុម​បែលហ្ស៊ិក​បាន​យកឈ្នះ​ក្រុម​ប៉ា​ណា​ម៉ា ៣-០ ក្នុងការ​ប្រកួត​បើកឆាក ប៉ុន្តែ​ពួកគេ​អាចធ្វើ​បាន ចាប់ពី​តង់​ទី​២​ទៅ​។ ពួកគេ​មាន​ទម្លាប់​រកបាន​គ្រាប់​បាល់​នៅ​តង់​ទី​២ ដោយ​១១​គ្រាប់​ចុងក្រោយ នៅ​វើ​ល​ខាប់​កើតមាន​ក្រោយ​តង់​ទី​១​។​
​ ​
​នៅពេលណា​ពួកគេ​បង្កើន​ការវាយលុក ពួកគេ​បង្កើត​កំហុស​ខ្លះ​ដែរ​ជាមួយ​ក្រុម​ប៉ា​ណា​ម៉ា ហើយ​ពួកគេ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ស្ទើរតែ​ពេញ​មួយ​ការប្រកួត​។ ក្រុម​បែលហ្ស៊ិក​មិនទាន់​ស្គាល់ ពាក្យ​ថា ចាញ់​ទេ​ក្នុង​២០​ប្រកួត​ចុងក្រោយ​និង​រកបាន​១០​គ្រាប់​ក្នុង​បី​ប្រកួត​ចុងក្រោយ​។​
​ ​
​ពួកគេ​នឹងដាក់​សម្ពាធ​ច្រើន​លើ​ក្រុម​ទុយ​ណេ​ស៊ី​ដែល​ទំនង​ប្រើ​ទម្រង់​ការពារ​ដូច​ពេល​ប្រកួត​ជាមួយ ក្រុម​អង់គ្លេស​ដែរ​។ ក្រុម​បែលហ្ស៊ិក​សម្បូរ​ដោយ​កីឡាករ​ល្បីៗ​និង​មាន​ទេព​កោ​ល​ស្យ​ជាង​គូ ប្រកួត​របស់ខ្លួន ហើយ​ពួកគេ​គួរតែ​អាច​រកបាន​៣​ពិន្ទុ​បន្ថែម​។​
​ ​
​ក្រុម​ទុយ​ណេ​ស៊ី ស្ទើរតែ​រក្សា​លទ្ធផល​ស្មើ​ជាមួយ​ក្រុម​អង់គ្លេស​ទៅហើយ ប៉ុន្តែ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) បានផ្តល់​ជ័យជម្នះ​ដល់​ក្រុម​អង់គ្លេស​។ ពួកគេ​ប្រាកដជា​លំបាក​ក្នុងជំនួប​នេះ ហើយ​ដឹងថា ត្រូវធ្វើ​អ្វីមួយ​ក្នុងជំនួប​ជាមួយ​ក្រុម​បែលហ្ស៊ិក​ប្រសិនបើ​ពួកគេ​ចង់​បន្ត​ក្តីសង្ឃឹម ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
​ ​
​ក្រុម​អង់គ្លេស​អាច​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ក្រុម​ទុយ​ណេ​ស៊ី ហើយ​វា​អាច​កើតឡើង​ដូចគ្នា នៅពេល​ក្រុម​ទុយ​ណេ​ស៊ី​ប្រឈម​មុខជា​មួយក្រុម​បែ​ល​ហ្ស៊ី​ក​ដែល​រកបាន​គ្រាប់​បាល់​ច្រើន និង​មាន​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ដែល​កំពុង​ឡើង​ជើង​៕

​ទស្សន​: បែលហ្ស៊ិក 3-0 ទុយ​ណេ​ស៊ី​

​កូរ៉េខាងត្បូង vs ម៉ិ​ក​ស៊ិ​ក​

​ក្រុម​ម៉ិ​ក​ស៊ិ​ក​ធ្លាប់​ឆ្លង​ចូល​វគ្គ​ចាញ់​ធ្លាក់​ក្នុងការ​បង្ហាញមុខ​៧​លើកចុងក្រោយ​នៅ​វើ​ល​ខាប់ ហើយ​ពួកគេ​មានឱកាស​ច្រើន​ក្នុងការ​ឆ្លងទៅ​វគ្គ​ចាញ់​ធ្លាក់​ជា​លើក​ទី​៨​ជាប់ៗ​គ្នា បន្ទាប់ពី​យកឈ្នះ ការប្រកួត​ដំបូង​១-០​។​

​ជ័យជម្នះ​លើ​ក្រុម​អាល្លឺម៉ង់​គឺ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​រហូត​មកទល់ពេលនេះ ហើយ​ពួកគេ​គួរតែ​អាច​រកបាន​លើសពី​១-០ បន្ទាប់ពី​គ្រប់គ្រង​ការប្រកួត​នៅ​តង់​ទី​១​។ ការប្រកួត​នៅ ៤៥​នាទី​ដំបូង​បានបង្ហាញ​ពី​សមត្ថភាព​ក្រុម​ម៉ិ​ក​ស៊ិ​ក ហើយ​នៅ​តង់​ទី​២ ពួកគេ​បានបង្ហាញ​ទម្រង់ ការពារ​ដ៏​ល្អ ខណៈ​ពួកគេ​រក្សា​ឃ្លី​ន​ស៊ីត​ជា​លើក​ទី​៣​ក្នុង​បួន​ប្រកួត​ចុងក្រោយ​។​
​ ​
​នៅពេលនេះ ក្រុម​ម៉ិ​ក​ស៊ិ​ក​ត្រូវតែ​ធ្វើ​ឲ្យ​បានល្អ ហើយ​ក្រុម​អ្នកគាំទ្រ​នឹង​រឹតតែ​រំភើប​រីករាយ ប្រសិន ពួកគេ​ធ្វើ​បានល្អ​ពេល​ជួប​ក្រុម​កូរ៉េ ដូច​ការប្រកួត​ជាមួយ​ក្រុម​អាល្លឺម៉ង់​។​
​ ​
​ក្រុម​ស៊ុយអែត​បាន​ប្រើពេល​៦៥​នាទី​ទើប​រកបាន​១​គ្រាប់​ឈ្នះ​ក្រុម​កូរ៉េខាងត្បូង​ដែល​គ្មាន​ឱកាស ទាត់​សម្តៅ​ទីមួយ​គ្រាប់​សោះ​។ ពួកគេ​ត្រូវតែ​ធ្វើ​ការងារ​សកម្ម​ណាស់ ដើម្បី​បន្ត​ក្តីសង្ឃឹម​ក្នុង ព្រឹត្តិការណ៍​នេះ​។​
​ ​
​កាលពី​ឆ្នាំ​២០១៤ ក្រុម​កូរ៉េខាងត្បូង​ខកខាន​មិនបាន​ឈ្នះ​១​ប្រកួត​សោះ​ក្នុងការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល ហើយ​៧​ប្រកួត​ចុងក្រោយ​នៅ​វើ​ល​ខាប់ ពួកគេ​មាន​ស្ថិតិ​ស្មើ​២​និង​ចាញ់​៥​លើក​។​
​ ​
​ទ​ម្រេ​ង់​លេង​បច្ចុប្បន្ន ក៏​មិនល្អ​ដែរ ដោយ​លេងបួន​ប្រកួត​ចុងក្រោយ​មិនដែល​ឈ្នះ ហើយ​ចាញ់​បី​។ ក្រុម​កូរ៉េ​ក៏មាន​បញ្ហា​ក្នុង​ការរក​គ្រាប់​បាល់​ផងដែរ ហើយ​មើលទៅ​ក្រុម​ម៉ិ​ក​ស៊ិ​ក​មានសង្ឃឹម ឈ្នះ​ច្រើនជាង​៕

​ទស្សន​: កូរ៉េខាងត្បូង​2-2 ម៉ិ​ក​ស៊ិ​ក​

​អាល្លឺម៉ង់ vs ស៊ុយអែត​

​ក្រុម​អាល្លឺម៉ង់​កំពុងស្ថិត​ក្នុងស្ថានភាព​លំបាក​បន្ទាប់ពី​ចាញ់​ក្រុម​ម៉ិ​ក​ស៊ិ​ក​ក្នុង​ប្រកួត​បើកឆាក វើ​ល​ខាប់​។ ប្រសិនបើ​ពួកគេ​ឈរ​នៅ​ល​លេខ​រៀង​ទី​២​ក្នុង​ពូ​ល​នោះ​ពួកគេ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម លេខ​១​ក្នុង​ពូ​ល​E ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​អាចជា​ក្រុម​ប្រេ​ស៊ី​ល​។
​ ​
​ក្រុម​អាល្លឺម៉ង់​មាន​បញ្ហា​ខ្លះ​ក្នុងជំនួប​កម្តៅ​សាច់ដុំ ដោយ​ចាញ់​ក្រុម​អូទ្រីស​២-១​ហើយ​ក្រុម​អូទ្រីស​នេះ មិនដែល​បាន​ជាប់​មក​ចូល​លេង​នៅ​វើ​ល​ខាប់​ទេ​។ ៧​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​រកបាន​ជ័យជម្នះ ត្រឹមតែ​១​លើក​ប៉ុណ្ណោះ ហើយ​ជ័យជម្នះ​នោះ​គឺ​ការយក​ឈ្នះ​២-១ លើ​ក្រុម​អា​រ៉ា​ប៊ី សា​អូ​ឌី ដែល​ក្រោយមក​ចាញ់​ក្រុម​រុស្ស៊ី​៥-០ ក្នុងជំនួប​បើកឆាក​។​
​ ​
​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​មិន​ផ្តល់ឱកាស​ឲ្យ​កីឡាករ សេន (Sane) ចូលរួម​ក្នុង​ក្រុម​ជម្រើស វើ​ល​ខាប់ ប្រហែលជា​បន្ត​តាម​លង​ពួកគេ​។ នេះ​គឺជា​ក្រុម​អាល្លឺម៉ង់​ដែល​ចាញ់​បី​ប្រកួត​ក្នុងចំណោម បួន​ប្រកួត​ចុងក្រោយ​។ ប្រាកដ​ណាស់ ពួកគេ​លេង​មិន​ដល់​កម្រិត​កំពូល​របស់ខ្លួន​ក្នុងជំនួប​ជាមួយ ក្រុម​ម៉ិ​ក​ស៊ិ​ក ហើយ​ពួកគេ​ព្យាយាម​លេង​២៦​លើក​ដោយ​រក​មិនបាន​១​គ្រាប់​សោះ​។​
​ ​
​ពួកគេ​អាច​រកបាន​ត្រឹម​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​៥​ប្រកួត​ចុងក្រោយ ហើយ​១​គ្រាប់​ក្នុងចំណោម​នោះ គឺ​គូប្រកួត​ធ្វើ​ចូល​ទី​ខ្លួនឯង​។ ការខកខាន​មិនបាន​ឈ្នះ​ការប្រកួត​នេះ នឹង​ក្លាយជា​ការបញ្ចប់ សម្រាប់​ក្រុម​អាល្លឺម៉ង់ ប៉ុន្តែ​ប្រសិនបើ​ម៉ិ​ក​ស៊ិ​ក​ឈ្នះ​ក្រុម​កូរ៉េ​នោះ វា​គ្មាន​អ្វីដែល​ត្រូវ​និយាយ​ទេ ប៉ុន្តែ​ការយក​ឈ្នះ​នៅពេលនេះ​នឹង​ជួយ​ឲ្យ​ពួកគេ​បន្ត​ក្តីសង្ឃឹម​ទៅមុខទៀត​។​
​ ​
​ក្រុម​ស៊ុយអែត​បាន​ប្រើពេល​៦៥​នាទី​ទើបបាន​យកឈ្នះ​ក្រុម​កូរ៉េខាងត្បូង ១-០​ក្នុងការ​ប្រកួត បើកឆាក​។​

​ជ័យជម្នះ​នេះ​បាន​ជួយ​ពួកគេ​នាំមុខ​ក្រុម​អាល្លឺម៉ង់​២​ពិន្ទុ​មុន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ម៉ិ​ក​ស៊ិ​ក ដូច្នេះ​ពួកគេ​ត្រូវការ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្លង ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជា​អ្វីមួយ​ដែល​គេ​មិន​ធ្លាប់​ធ្វើបាន​ចាប់តាំងពី​ឆ្នាំ​២០០៦​។ ជ័យជម្នះ​លើ ក្រុម​កូរ៉េខាងត្បូង​តឹងតែង​មែនទែន ប៉ុន្តែ​ពួកគេ​បាន​បង្កើត​ឱកាសល្អ និង​ស័ក្តិសម​នឹង​ឈ្នះ​។ ជ័យជម្នះ នេះ​បានបញ្ចប់​ស្ថិតិ​មិនដែល​ឈ្នះ​៤​ប្រកួត​៕

​ទស្សន​: អាល្លឺម៉ង 2-0 ស៊ុយអែត​

ទីតាំងផ្សាយពាណិជ្ជកម្ម