​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការឆ្លង​ជំងឺ​កូវី​ដ​១៩​ថ្មី​នៅក្នុង​ទីក្រុង​តូ​ក្យូរ​បស់​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កក្កដា បាន​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​មាន​ពី​មុន គឺ​កើន​ហួស​៣០.០០០​នាក់​ជា​លើកដំបូង​ចាប់តាំងពី​ជំងឺឆ្លង​សកល​នេះ​បាន​ចាប់ផ្តើម​មាន​វត្តមាន​នៅ​ទីនោះ​កាលពី​ជាង​ពីរ​ឆ្នាំ​មុន ជាហេតុ​នាំ​អោយ​ពួក​មន្ត្រី​អំពាវនាវ​អោយមាន​ការប្រុងប្រយ័ត្ន​។​

​ការឆ្លង​ថ្មី​នៅ​តូ​ក្យូ​កាលពី​ថ្ងៃ​២១​កក្កដា​ចំនួន​៣១.៨៧៨​នាក់ វា​ហួស​ឆ្ងាយ​ពី​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​កាលពី​ខែ​កុម្ភៈ នៅពេល​តំបន់​ដទៃ​ទៀត​ក៏​រាយការណ៍​អំពី​កំណើន​នៃ​ការ​ឆ្លងកូវី​ដ​ផងដែរ​។​

​ចំនួន​ឆ្លង​នៅ​ទូទាំង​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំនួន ១៨៦.២២៩​នាក់ ក៏​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ផងដែរ​។​

​ទោះ​ជា​ករណី​កើត​ជំងឺ​ធ្ងន់ធ្ងរ​និង​ការស្លាប់​ដោយ​ជំងឺ​នេះ​មាន​តិចតួច តែ​ពួក​មន្ត្រី​បាន​ព្រមាន​ថា​បណ្តា​មន្ទីរពេទ្យ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ស្ថិត​ក្រោម​សម្ពាធ​នៃ​កំណើន​អ្នកជំងឺ​កូវី​ដ​រួច​ជា​ស្រេច​ហើយ​។​

​នាយក​ខុទ្ទកាល័យ​លោក​ហ៊ី​រ៉ូ​កាហ្ស៊ុ​យ ម៉ា​យ​ស៊ូ​ណូ​( Hirokazu Matsuno )​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​យើង​ត្រូវ​តាមដាន​ដិត​ដល់​សភាពការណ៍​ជំងឺឆ្លង​នេះ រួម​ទាំង​ការ​ចូល​ដេកពេទ្យ​ជា​​មួយ​នឹង​ការប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​»​។​

​លោក​បាន​បន្ថែមថា ចំនួន​ឆ្លង​នៅ​ទូទាំង​ប្រទេស​ក៏​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ផងដែរ​។​

​ទោះជា​ការឆ្លង​កើនឡើង ក៏​មន្ត្រី​ជប៉ុន រួមទាំង​នាយក​រដ្ឋមន្ត្រី ហ្វុយ​មី​អូ គី​ស៊ី​ដា នៅ​មិនទាន់​អំពាវនាវ​អោយ​ចេញ​វិធានការ​ទប់ស្កាត់​ប្រឆាំង​វីរុស​កូរ៉ូណា​នៅឡើយ​ទេ​។​សូមបញ្ជាក់​ថា ប្រជាជន​ជប៉ុន​ស្ទើរ​​ទាំងអស់​នៅ​ពាក់​ម៉ាស់​ការពារកូ​វីដ​នៅក្នុង​អាគារ និង​មួយចំនួន​ពាក់​វា​នៅ​ក្រៅ​ផ្ទុះ​ក្រៅ​អាគារ​ផងដែរ​ នៅពេល​ហាង​ភាគច្រើន​តំរូវ​អតិថិជន​អោយ​ពាក់​ម៉ាស់​៕

​អ្នកក្រុង​តូ​ក្យូ​បាន​និយាយ​កំណើន​នៃ​ការឆ្លង​នេះ​គួរ​អោយ​ព្រួយបារម្ភ ។​ប្រជាជន​ជប៉ុនភាគច្រើន​នៅ​ពាក់​ម៉ាស់​ការពារកូ​វីដ​១៩​នៅឡើយ