ដោយៈ​សុផល​/​ភ្នំពេញ​៖កាលពី​ថ្ងៃទី​១៩ ខែ​ក​ក្កដា ឆ្នាំ​២០២២​កន្លងមកនេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ភ្នាក់ងារ​អប់រំ​ភាសា​សិន Dandelion ដើម្បី​បង្កើន​គុណភាព​កម្មវិធី​ភាសា​ចិន តាមរយៈ​ការធ្វើ​ទំនើបកម្ម​កម្មវិធីសិក្សា និង​ផ្តល់​វគ្គ​បំប៉ន​សមត្ថភាព​គ្រូបង្រៀន នៅ​គ្រប់​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ ចាប់ពី​វគ្គ​សិក្សា​ដើមខែ​សីហា​ខាងមុខនេះ​។

ឧកញ៉ា ប៉ិច បូ​ឡែ​ន អគ្គនាយក​បណ្តាញ​គ្រឹះស្ថាន​អប់រំ​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​ឲ្យ​ដឹងថា​“​គោលបំណង​នៃ​ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ ស្ថាប័ន​អប់រំ​ភាសា​ចិន​Dandelion ជា​ដៃគូរ​អប់រំ​នៅថ្ងៃនេះ ដោយសារ​ស្ថាប័ន​មួយ​នេះ​មាន​អាជីព​ជា​ផ្លូវការ និង​បទពិសោធន៍​ខ្ពស់​ក្នុង​ការរៀបចំ​កម្មវិធី​ភាសា​ចិន ការបណ្តុះបណ្តាល​គរុកោសល្យ​ដល់​គ្រូបង្រៀន​និង​ពិសេស​នោះ​មាន​បណ្តាញ​ទំនាក់ទំនង​ល្អជា​មួយ​គ្រឹះស្ថាន​អប់រំ​ជាច្រើន​នៅ​ប្រទេស​ចិន​និង​បណ្តាល​ប្រទេស​និយាយ​ភាសា​ចិន ដែលជា​ឱកាសល្អ​មួយ​សម្រាប់​សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍​អាច​បន្ត​ការសិក្សា​នៅ​បណ្តា​ប្រទេស​ទាំងនោះ​”​។​

​លោកស្រី លី សៀន​យ៉ុ​ន ប្រធាន​គ្រប់គ្រង​ទូទៅ​ភ្នាក់ងារ​អប់រំ​ភាសា​ចិន​Dandelion​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បានលើកឡើង​ថា​“​កម្មវិធី​ភាសា​ចិន​រៀបចំឡើង​យ៉ាង សម្រិត សម្រាំង និង​ស្របតាម​បរិបទ​សម្រាប់​អ្នកសិក្សា​ជា​កុមារ​និង​មនុស្ស​ធំ​ហើយ​កម្មវិធី​ភាសា​ចិន​នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ផ្តោត​ជា​ចំបង​លើ​ជំនាញ​ទំនាក់ទំនង ហើយ​នឹង មាន​ធ្វើតេស្ត​វាស់​ស្ទង់​សមត្ថភាព​គ្រប់​ចប់​វគ្គ​សិក្សា​និ​មួយៗ​។​លើសពីនេះ​សិស្ស​នឹង​ទទួលបាន​ឱកាស​ដាក់ពាក្យ​ប្រឡង​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ចិន​ទៀតផង តាមរយៈ​ដៃគូរ​អប់រំ​ជាច្រើន​របស់​យើង​”​។​

​លោកស្រី​បន្តទៀតថា “​ការសិក្សា​ភាសា​ចិន​សិស្ស​មានលទ្ធភាព​ច្រើន​មួយកម្រិត​ទៀត ក្នុង​ការទទួល​បានទទួល​បាន​ឱកាស​ការងារ និង​អាច​ទំនាក់ទំនង​ផ្នែក​ធុរៈកិច្ច​នៅ ក្រៅ​ប្រទេស​បានល្អ​ប្រសើរ និង​ទូលំទូលាយ​ជាមួយ​មុន ”​។​

​សូមជម្រាបថា ទី​ភ្នា​ក់​Dandelion ជា​ស្ថាប័នឯកជន​មួយ​ដែល​មក​មូលដ្ឋាន​នៅ​ប្រទេស​និ និង​មាន​ឯកទេស​រៀបចំ​កម្មវិធី​សិក្សា​ភាសា​ចិន និង​បណ្តុះបណ្តាល​គ្រូបង្រៀន​ប្រកបដោយ​គរុកោសល្យ​ត្រឹមត្រូវ និង​ផ្តល់​ព្រឹក្សា​យោបល់​សិក្សា​នៅ​ប្រទេស​ចិន​។​

​គួរ​បញ្ចា​ក់ថា បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​បាន​បើក​ដំណើរការ​កម្មវិធី​ភាស​ចិន​ចាប់ពី​ឆ្នាំ​២០១៨ ហើយ​ការចុះ​អនុស្សារណៈ​យោគយល់​នៅពេលនេះ នឹង​ជួយ​ជម្រុញ​ឲ្យ​កម្មវិធី​ភាសា​ចិន​កាន់​ល្អប្រសើរ​ជាង​មុន និង​ប្រកប ដោយ​គុណភាព​ខ្ពស់ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ធន​ធានា​មនុស្ស​នៅ​ប្រទេស​កម្ពុជា​។ សម្រាប់​វគ្គ​សិក្សា​នឹង​ចូលរៀន​ថ្ងៃទី​១ ខែសីហា ខាងមុខនេះ​៕