ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រងារ​ទាក់ទង​ទៅនឹង​ប្រាក់កាស​ និង​កិច្ច​ការសំខាន់​ណាមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​មានការ​ជឿន​លឿ​និង​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​សឹង​ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ជោគ​សី​រី​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ទំនាក់ទំនង​ការងារ​ឬ​ធ្វើ​ពិធី​អ្វីមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​គួរសម ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុងការ​ពង្រីក​មុខរប​រ​ថ្មី​ឬ​បណ្តាក់ទុន​បន្ថែម​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​តែង​ហុច​មកវិញ​ដូច​សមប្រកប​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោ​ម និង អាណិត​ស្រឡាញ់​ជានិច្ច​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​បាន​ត្រឹម​កម្រិត​មធ្យម​ពិតមែន ប៉ុន្តែ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​សំខាន់​អ្វីមួយ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥត​ធូរស្បើយ​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ ពិសេស​បុរស​ក្នុងការ​បើកបរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​ពុំ​សូវ​លូតលាស់​ទេ ហើយ​កិច្ចការ​មួយចំនួន​ធ្វើ​ពុំបាន​ផល​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​នៅថ្ងៃនេះ​ដែរ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​អតិថិជន​ដែល​ទើបតែ​ស្គាល់គ្នា​ថ្មីៗ​តែម្តង​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​និង​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​ប្រសើរ​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​ជាប់គាំង​ឬ​បង្កឱ្យមាន​កំហុស​ណាមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​ជានិច្ច​។​
​ការប្រកប​ការងារ​មាន​ភាព​សុខកាយ​បន្តិច តែ​បញ្ហា​ផ្លូវចិត្ត​ហាក់​មិនសូវ​សុខ​ប៉ុន្មាន​ឡើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន​ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

 

​ឆ្នាំម្សាញ់់​

 

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំម្សាញ់​សប្តាហ៍​នេះ​ដំណើរ​ជីវិត​ចាប់ផ្តើម​មាន​ពន្លឺ​ភ្លឺ​ថ្លា និង​ពិសេស​តែងមាន​គំនិត​ថ្មីៗ​ក្នុង​ការធ្វើ​អ្វីមួយ​ផង​។​ការប្រកប​ការងា​រវិ​ញ​ក្រុម​មិត្តភក្តិ​រួមការ​ងារ​បាន​កេងប្រវ័ញ្ច​កម្លាំង​ការងារ​បន្តិច ប៉ុន្តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​គួរសម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បណ្តាក់ទុន​រយះពេល​ខ្លីៗ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ត្រូវតែ​ប្រញាប់​ផ្សះផ្សា​ទើប​ប្រសើរ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ហើយ​ពិសេស​បើ​ចង់​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​ក៏​តែង​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​នោះដែរ​។​ក្រៅពីនេះ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​ទើប​រឿង​តូច​មិន​រីក​ជាធំ​បាន​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​ជួ​បញ្ហា​រាំងស្ទះ និង​ពិសេស​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​តែង​បង្កបញ្ហា​ច្រើន​នា​ពិបាក​ខាង​អារម្មណ៍​ផ្លូវចិត្ត ម្ល៉ោះហើយ​ត្រូវមាន​ចិត្ត​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​បើទោះបី​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ទទួលរង​ផល​ប៉ះទង្គិច​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​ស្រួលខ្លួន​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ​មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងផ្ទះ​សម្បែង​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​ប្រែ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​ការប្រកប​ការងារ​បើ​លោកអ្នក​ធ្វើ​អ្វី​កុំ​រង់ចាំ​យូរ​ត្រូវ​រវៀសរវៃ​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​មាន​លំនឹង​ផ្លូវចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ដោយមាន​ក្តី​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។ ថ្ងៃនេះ​លោកអ្នក​អាច​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ពីព្រោះថា​ផល​តែង​កើតឡើង​នាពេល​ក្រោយ​វិញ​។​ការបំពេញ​ការងា​រវិ​ញ​លោកអ្នក​នៅពេលនេះ​គឺ​យក​ថ្ងៃ​ល្អ​ចុះ​ធ្វើ​អ្វីមួយ​ព្រោះថា​ផល​ល្អៗ​និង​ហុច​ឱ្យ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដែរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង​លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​គួរសម​។​
ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពស្ងប់ស្ងាត់ និង មាន​ភាពជឿនលឿន​ទៅមុខ​សន្សឹមៗ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ជួប​ការលំបាក​ក្នុងការ​រែកពន់​នោះឡើយ​។​ការប្រកប​ការងារ ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន​ភាព​សុខដុម​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់ក រកគ្នា​រាប់​ថ្ងៃខែ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនចៅ​ឬ​សូម្បីតែ​ចាស់ទុំ​ឪពុកម្តាយ​ងាយ​កើតជា​បញ្ហា​ជំងឺ​យាយី​ម្ល៉ោះហើយ​គប្បី​ចេះ​ប្រយ័ត្នប្រយែង​។​នៅថ្ងៃនេះ​ការប្រកប​កិច្ចការងារ​ងាយ​កើត​បញ្ហា​មួយចំនួន​ចំពោះមុខ​ផង ហេតុនេះ​ត្រូវ​ដោះស្រាយ​ទាន់សភាពការណ៍​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕