ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចំនួនមនុស្សស្លាប់ពីការធ្លាក់ភ្លៀងរដូវវស្សានិងជំនន់ទឹកភ្លៀងអស់ពេលប្រាំសប្តាហ៍មកនេះនៅក្នុងប្រទេសប៉ាគីស្ថានបានឡើងដល់យ៉ាងតិច២៨២នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ទី២១កក្កដា នៅពេលភ្លៀងបន្តធ្លាក់និងវាយប្រហារប្រទេសក្រីក្រមួយនេះនៅឡើយ។
ទឹកភ្លៀងធ្វើអោយបណ្តាទន្លេបឹងបួមានទឹកឡើងហូរហៀរ បំផ្លាញផ្លូវថ្នល់ ស្ពាននិងផ្ទះប្រមាណ៥.៦០០ចាប់តាំងពីថ្ងៃ១៤មិថុនាមក ។វាក៏បានពន្លិចតំបន់ជាច្រើននៅទូទាំងប្រទេសប៉ាគីស្ថាននិងរំខានចរាចរណ៍។
មនុស្ស២៨២នាក់ភាគច្រើនជាស្ត្រីនិងកុមារបានស្លាប់ក្នុងទឹកជំនន់និងឧបទ្ទវហេតុពាក់ព័ន្ធនឹងព្យុះភ្លៀងនៅប៉ាគីស្ថានក្នុងរយៈពេលជាងមួយខែមកនេះ
ការខូចខាតនិងស្លាប់ដោយគ្រោះធម្មជាតិនេះភាគច្រើននៅក្នុងខេត្តបាលូជីស្ថាន(Baluchistan)នៅភាគនិរតីនៃប្រទេស។ភ្លៀងក៏បានសម្លាប់មនុស្សនិងបង្កការខូចខាតនៅក្នុងប្រទេសអាហ្វហ្គានី់ស្ថានក្បែរខាង ខេត្តពុនចាប(Punjab)ភាគខាងកើតនិងខេត្តស៊ីង(Sindh)ភាគខាងត្បូងប្រទេសប៉ាគីស្ថានផងដែរ។
រាល់ឆ្នាំ ទីក្រុងជាច្រើននៅប៉ាគីស្ថានតស៊ូជម្នះនឹងការជន់លិចនៅរដូវវស្សា ដោយនាំអោយមានការរិះគន់ថារដ្ឋាភិបាលធ្វើផែនការគ្រប់គ្រងទឹកជំនន់អន់៕