វើ​ល​ខាប់ ៖ ប៉ូលិស​កូ​ឡុំ​ប៊ី​កំពុង​ស៊ើបអង្កេត​ការ​គំរាម​សម្លាប់​កីឡាករ កា​ឡូ​ស សាន់​ឆេស ដែល​ទទួល​កាត​ក្រហម​ពេល​ចាញ់​ជប៉ុន​

1044
ចែករម្លែក

​ប៉ូលិស​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​បានចាប់ផ្តើម​ការស៊ើបអង្កេត​ទៅលើ​ការ​គំរាម​សម្លាប់​តាម​អ៊ី​ន​ធឺ​ណេ​ត​ប្រឆាំងនឹង​កីឡាករ កា​ឡូ​ស សាន់​ឆេស ដែល​ត្រូវ​អាជ្ញាកណ្តាល​បណ្តេញចេញ​ក្រោយ​លេង​បាន​ត្រឹម ៣ នាទី​ក្នុង​ការប្រកួត​បើកឆាក​វើ​ល​ខាប់​របស់​ក្រុម​កូ​ឡុំ​ប៊ី​។​

​នៅក្នុង​ការ​រំលឹក​ដ៏​គួរឱ្យ​ញាក់សាច់​អំពី​ការសម្លាប់​កីឡាករ អង់​ដ្រេ​ស អេ​ស្កូ​បា ដែល​គេ​បាញ់សម្លាប់​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​ខ្លួនឯង​សម្រាប់​ក្រុម​កូ​ឡុំ​ប៊ី​នៅក្នុង​ការប្រកួត​វើ​ល​ខាប់​ឆ្នាំ ១៩៩៤ ពួក​អ្នក​ប្រើ​បណ្តាញ​សង្គម​ជាច្រើន​នាក់​បានកំណត់​គោលដៅ​ទៅលើ​អតីត​ខ្សែបម្រើ​ក្លឹប Aston Villa រូបនេះ​ជាមួយនឹង​សារ​អាក្រក់ៗ​ជាច្រើន គំរាម​សម្លាប់ រូបគេ​។​

​សាន់​ឆេស ដែល​ចាត់ទុកជា​កីឡាករ​ដ៏​សំខាន់បំផុត​របស់​កូ​ឡុំ​ប៊ី​ដោយ​អ្នកចាត់ការ​ទូទៅ លោក យ៉ូ​សេ ប៉េ​កេ​ម៉ាន់ បាន​យកដៃ​រាំង​បាល់​ស៊ុត​របស់​កីឡាករ ស៊ិន​ជី កា​ហ្គា​វ៉ា នៅក្នុង​តំបន់​គ្រោះថ្នាក់ និង​ទទួលបាន​កាត​ក្រហម​លឿន​ជាងគេ​បំផុត​លំដាប់​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​វើ​ល​ខាប់​។ កា​ហ្គា​វ៉ា​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ពិន័យ​១១​ម៉ែត្រ​ឆ្លង​ផុតដៃ​អ្នកចាំទី​កូ​ឡុំ​ប៊ី ដេវីត អូ​ស្ពី​ណា នៅក្នុង​រាត្រី​ដ៏​អាក្រក់​សម្រាប់​យុទ្ធនាការ​របស់​កូ​ឡុំ​ប៊ី​។​

​ការ​មានប្រៀប​ចំនួន​កីឡាករ បាន​ជួយ​ឱ្យ​ជប៉ុន​យកឈ្នះ​កូ​ឡុំ​ប៊ីយ៉ា​ង​ស្វិតស្វាញ​ក្នុង​លទ្ធផល ២-១ ក្នុង​ពូ​ល H ៕ ដោយ៖ កញ្ញាដាលីស

កា​ឡូ​ស សាន់​ឆេស ទទួលបាន​កាត​ក្រហម ពេល​ប៉ះ​ជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម