ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) អគ្គលេខាធិការ គណៈកម្មាធិការ​រៀបចំ ការប្រកួត​កីឡា SEA GAMES 2023 និង​ជា​ប្រធាន​សហ ព័ន្ធ​កីឡា លើក​ទម្ងន់​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា ការងារ​បច្ចេកទេស ជាមួយ​លោក Tom Liaw ក្រុមប្រឹក្សា​ប្រតិបត្តិ IWF និង​ជា​អនុប្រធាន​ទី​១ SEAWF និង លោក Phetkasem Latarporn ក្រុមប្រឹក្សា​ប្រតិបត្តិ TAWA និង​អ្នកជំនាញ លើក​ទម្ងន់​ប្រទេស​ថៃ ។

​ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា អ្នកជំនាញ​ទាំង​២​រូប នេះ បាន​ចុះ​ពិនិត្យ និង​ផ្តល់​បទពិសោធ​ន៌ រៀបចំ​ព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2023 លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ពិនិត្យមើល​សមត្ថភាព​មន្ត្រី​បច្ចេកទេស និង​គ្រូបង្វឹក​ប្រភេទ​កីឡា​ទម្ងន់​កម្ពុជា ដើម្បី​អនុវត្តន៍ នា SEA GAMES 2023 ខាងមុខនេះ ។

​លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា​: លោក​បាន​សម្តែង​ការស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​លោក Tom Liaw ក្រុមប្រឹក្សា​ប្រតិបត្តិ IWF និង​ជា​អនុប្រធាន​ទី​១ SEAWF និង លោក Phetkasem Latarporn ក្រុមប្រឹក្សា ប្រតិបត្តិ TAWA និង​អ្នកជំនាញ​លើក​ទម្ងន់ ប្រទេស​ថៃ ដែល​បាន​មកដល់​ទឹកដី​កម្ពុជា និង​បាន​ចុះ​ត្រួតពិនិត្យ មើល​កន្លែង​ហ្វឹកហាត់​កីឡាករ -​កីឡាការិនី លើក​ទម្ងន់​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន មរតក​តេ​ជោ​៕/V​-PC