ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២២ កក្កដានេះ សម្រាប់ព្រឹត្តិការណ៍ AFF U18 WOMEN’S CHAMPIONSHIP 2022 ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ីនោះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងប្រកួតជាមួយក្រុមថៃ។ ការប្រកួត នឹងធ្វើនៅវេលាម៉ោង ៣ កន្លះ នាកីឡាដ្ឋាន Gelora Jakabaring ។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអំពាវនាវដល់ប្រជាជនកម្ពុជា គាំទ្រពីការប្រកួត របស់កីឡាការិនីជម្រើសជាតិកម្ពុជា អាយុក្រោម ១៨ឆ្នាំ ក្នុងពានរង្វាន់ AFF U18 WOMEN’S CHAMPIONSHIP 2022 នៅប្រទេស ឥណ្ឌូណេស៊ី។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្វើការផ្សាយផ្ទាល់ តែការប្រកួតរបស់ក្រុមកម្ពុជារបស់ខ្លួនតែប៉ុណ្ណោះ ក្នុងពានរង្វាន់នេះ។ការប្រកួតចាប់ផ្ដើមពីថ្ងៃទី២២ កក្កដា ដល់ថ្ងៃទី៤ សីហា ២០២២។
សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតនេះទៅ នៅថ្ងៃទី២៤ កក្កដា កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅថ្ងៃទី២៨ កក្កដា ជួបជាមួយវៀតណាម និងចុងក្រោយ ថ្ងៃទី៣០ កក្កដាប្រកួតជាមួយក្រុមសឹង្ហបូរី៕/V-PC