​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក បិ​ន វ៉ាល់​ឡេស (Ben Wallace) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កក្កដា​ថា​ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​កាំភ្លើង​​ធំ​ជា​ច្រើន​ដើម​និង​អាវុធ​ប្រឆាំង​រថក្រោះ​ជាង ១.៦០០ ដើម​ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែន​ក្នុង​ការផ្គត់ផ្គង់​អាវុធ​ចុងក្រោយបង្អស់​របស់​លោក​ខាងលិច​ដើម្បី​ជួយ​ពង្រឹង​ការការពារ​ប្រទេស​ប្រឆាំង​នឹង​រុស្ស៊ី​។​

​ការជំរុញ​នេះ​កើត​ឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន កាលពី​ខែ​មុន​បាន​សន្យា​ផ្តល់​ជំនួយ​យោធា​ចំនួន​១​ពាន់​លាន​ផោន (១,២ ពាន់​លាន​ដុល្លារ​) បន្ថែម​ទៀត​ដែល​នាំឱ្យ​ការ​​គាំទ្រ​សរុប​របស់​ចក្រភព​អង់គ្លេស​ដល់​អ៊ុយ​ក្រែន​ចាប់​តាំងពី​ការចាប់ផ្តើ​មនៃ​សង្គ្រាម​ដែល​រុស្ស៊ី​ហៅថា “​ប្រតិបត្តិការ​ពិសេស​” កើន​ដល់ ២,៣ ពាន់​លាន​ផោន​។

​លោក​វ៉ាល់​ឡេស​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​រួមគ្នា​ជាមួយ​ដៃគូ​អន្តរជាតិ​របស់ យើង​នឹង​ធានា​ថា​អ៊ុយ​ក្រែន​មាន​ឧបករណ៍​ដើម្បី​ការពារ​ប្រទេស​របស់​ពួកគេ​ពី​ការឈ្លានពាន​ខុសច្បាប់​​របស់​ពូ​ទីន​”​។​

​លោក​វ៉ាល់​ឡេស​បាន​និយាយថា ចក្រភព​អង់គ្លេស​ក៏​នឹង​ផ្តល់​ប្រព័ន្ធ​រ៉ា​ដា​ប្រឆាំង​ជើង​ទម្រ​បាញ់​រ៉ុក្កែត ដ្រូ​ន​រាប់រយ និង​គ្រាប់ផ្លោង​ជាង ៥០.០០០ គ្រាប់​ផង​ដែរ​។​

​ចក្រភព​អង់គ្លេស​បាន​ផ្តល់​សម្ភារៈ​យោធា​ជាច្រើន​ដល់​អ៊ុ​យក្រែន រួម​ទាំង​អាវុធ​ប្រឆាំង​រថក្រោះ​ជិត ៧.០០០ ដើម មី​ស៊ី​ល​រាប់រយ​ដើម និង​រថពាសដែក​ប្រយុទ្ធ​ព្រមទាំង​បាន​បណ្តុះបណ្តាល​ដល់​ទាហាន​​អ៊ុយ​ក្រែន​រាប់រយ​នាក់​ផង​ដែរ​៕

​អង់គ្លេស​បញ្ជូន​អាវុធ​ប្រឆាំង​រថក្រោះ​ជាង ១.៦០០ ដើម​ថែម​ទៀត​ទៅ​កាន់​អ៊ុ​យក្រែន​