នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោកសុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូក្រសួងបានទទួលជួបពិភាក្សាការងារជាមួយលោក Karthik កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋ Bangalore ប្រទេសឥណ្ឌា។ កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅចុងឆ្នាំ២០២២ (៨-១០ ខែធ្នូ ឆ្នាំ២០២២) នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតឥណ្ឌា-កម្ពុជា ដោយមានការចូលរួមពីប្រតិភូ និងក្រុមហ៊ុនពាណិជ្ជកម្មឥណ្ឌាប្រមាណ ២០០នាក់។ ជាងនេះទៀត លោក Karthik កុងស៊ុលកិត្តិយស បានអញ្ជើញលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមជាកិត្តិយស និងជូនរង្វាន់ដល់ជ័យលាភី ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ៕

Jul 22, 2022

នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងទេសចរណ៍ លោកសុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូក្រសួងបានទទួលជួបពិភាក្សាការងារជាមួយលោកKarthik កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋ Bangalore ប្រទេសឥណ្ឌា។

កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការរៀបចំព្រឹត្តិការណ៍ដ៏ធំនៅចុងឆ្នាំ២០២២ (១០ ខែធ្នូឆ្នាំ២០២២) នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតឥណ្ឌាកម្ពុជា ដោយមានការចូលរួមពីប្រតិភូ និងក្រុមហ៊ុនពាណិជ្ជកម្មឥណ្ឌាប្រមាណ ២០០នាក់។ ជាងនេះទៀត លោក Karthik កុងស៊ុលកិត្តិយស បានអញ្ជើញលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមជាកិត្តិយស និងជូនរង្វាន់ដល់ជ័យលាភី ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ៕