​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញ​៖ Havas Socialyse គឺជា​ក្រុមហ៊ុន​ផ្នែក​ឌីជីថល​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា បាន​បើក​ដំណើរការ​ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” ជា​ភាសា​ខ្មែរ ដែលជា​ប្រព័ន្ធ​ដំបូង​គេ សម្រាប់​ដៃគូ​សហការ និង​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា​។ ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” នេះ​មាន​ឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹង​ផ្ដល់ជូន​យុទ្ធសាស្ដ្រ​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការងារ​របស់​ក្រុមការងារ​ពី​ក្រុមហ៊ុន Havas Global Group​ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពីអ្វីៗ​ដែល​កំពុង​ពេញនិយម​និង​អ្វីៗ​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​កំពុងនិយាយ​ក្នុង​បណ្ដាញ​ទិន្នន័យ​អន​ឡាញ​ជាង​១០០​លាន​ប្រភព​។​ប្រព័ន្ធ​នេះ​នឹង​ក្លាយជា​ការផ្លាស់ប្ដូរ​ដ៏​ថ្មីស្រឡាង​ក្នុងការ​យល់ដឹង​បន្ថែម​អំពី​អតិថិជន​និង​ធ្វើអោយ​ការ​ទំនាក់​ទំនាក់​របស់​អាជីវកម្ម​ទាំងឡាយ​កាន់តែ​មាន​ភាព​ពាក់ ព័ន្ធ​ជាមួយ​អតិថិជន​គោលដៅ​របស់ខ្លួន​។​

​ប្រព័ន្ធ​ការ​ស្ដាប់​សង្គម “Social Listening” ត្រូវបាន​ណែនាំ​ឱ្យប្រើ​ប្រាស់​សម្រាប់​អាជីវកម្ម​កម្ពុជា​កាលពី​ថ្ងៃទី​១៤ ខែកក្កដា នៅ​Raintree ដែលជា​ការិយាល័យ​ការងារ​របស់ Havas Socialyse Phnom Penh​។ កម្មវិធី​នេះ​រួមមាន​ការធ្វើ​បទ​បង្ហាញ​ពី​ការ​ស្ដាប់​សង្គម “Social Listening” ដោយ​លោក Darrell Nelson ដែលជា​ប្រធាន​ផ្នែក​ឌីជីថល​ប្រចាំHavas APACនិង​ការធ្វើ​បទ​បង្ហាញ​ពី​យុទ្ធនាការ​ទីផ្សារInfluencerដ៏​ល្អ​បំផុតដោយ​ក្រុមហ៊ុនKohlectiveដែលជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទីផ្សារ Influencer ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដៃគូ​សហការ​ផ្ទាល់​របស់ Havas Socialyse​។

Havas Socialyse បាន​បើក​ដំណើរការ​ប្រព័ន្ធ​ថ្មី​មួយ​នេះ​នៅក្នុង​កម្មវិធី​អបអរ​ខួប​៥​ឆ្នាំ​របស់ខ្លួន​។ នៅក្នុង​កម្មវិធី លោក Benjamin Houghton ដែលជា​នាយក​ផ្នែក​ឌីជី ថល បាន​រំលឹក​ពី​សមិទ្ធិផល​ដំបូងៗ​ជាច្រើន ដោយ​ក្រុមការងារ​ជាង​៥០​នាក់​របស់ខ្លួន​បាន​ចូលរួម​សម្រេច ព្រមទាំង​ទន្ទឹងរង់ចាំ​មើល​ពី​ដំណើរការ​របស់​ប្រព័ន្ធ​ការ​ស្តាប់​សង្គម “Social Listening” ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​ប្រព័ន្ធ​នេះ​គឺជា​ផែន​ការណ៍​ដ៏​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ទាំងមូល​។ លោក Benjamin Houghton បាន​មានប្រសាសន៍ថា «​នេះ​គឺជា​ដំណើរ​ដ៏​អស្ចារ្យ​មួយ​យ៉ាងពិត​ប្រាកដ ពួកយើង​ចាប់ផ្ដើម​ពី​អ្នកប្រតិបត្តិ​ត្រឹមតែ​៤​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​យើង​មាន​អ្នកជំនាញ​ឌីជីថល​ជាច្រើន​នាក់​កំពុង​សហការ​ការងារ​ជាមួយគ្នា​» ។

​លោក​ក៏បាន​លើកឡើង​បន្ថែមថា «​វា​បង្ហាញ​ពី​ការប្ដេជ្ញា​យ៉ាង​មុះ​មុត​របស់​យើង ហើយ​យើង​មាន​សេចក្ដីរំភើប​ក្នុងការ​នាំយក​ភាព​ច្នៃប្រឌិត​ជាច្រើន​បន្ថែម​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​សម្រាប់​ទីផ្សារ​កម្ពុ​ជាមួយនេះ​»​។​

​យោងទៅតាម​លោក Anthony Keck ដែលជា​ប្រធាន​ប្រតិបត្តិ​ការបស់ Havas Riverorchid Group បាន​មានប្រសាសន៍ថា Havas Socialyse ពិតជា​ឈានមុខ​គេ​ក្នុង​វិស័យ​ទំនាក់ទំនង​ឌីជីថល​ក្នុងប្រទេស​កម្ពុជា​ពិតប្រាកដ​មែន​។ លោក​ក៏បាន​លើក​ផងដែរ​ថា «​គោលបំណង​របស់​យើង​តាំងពីដើម​មក គឺ​បង្កើត​ភ្នាក់ងារ​ឌីជីថល​ដ៏​រហ័ស​ទាន់​ចិត្ត​និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​កាន់តែ​ប្រសើរ​ដើម្បី​ជំរុញ​កំណើន​នៃ​ភាព​រីកចម្រើន​របស់​ម្ចាស់​អាជីវកម្ម​សម្រាប់​ដៃគូ​សហការ​របស់​យើង​។​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រកបដោយ​យុទ្ធសាស្ត្រ​ដូច​ការ​ស្តាប់​សង្គម​“SocialListening”​មួយ​នេះ​នឹង​ជា​វិធីសាស្ត្រ​ដែល​ផ្ដល់នូវ​ទិន្នន័យ​ជា​ភាសា​ខ្មែរ​ផ្ទាល់ ហើយ​វា​នឹង​ផ្ដល់​ផល​វិជ្ជមាន​ជាច្រើន​លើ​ម៉ាក​យីហោ និង​អាជីវកម្ម​របស់​អតិថិជន​របស់​យើង​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រព័ន្ធ​ការ​ស្តាប់​សង្គម “Social Listening” លោកអ្នក​អាច​ផ្ញើរ​អ៊ីមែល​ទៅកាន់​លោក Ben នៅ Havas Socialyse តាមរយៈ​៖[email protected]​។​

​ក្រុមហ៊ុន Havas Socialyse Phnom Penh គឺជា​ក្រុមហ៊ុន Socialyse អន្តរជាតិ សាខា​ប្រចាំ​កម្ពុជា ដែល​ក្រុមហ៊ុន​នេះ​មាន​អ្នកជំនាញ​ឌីជីថល​ជាច្រើនរូប ហើយ​មាន​ប្រតិបត្តិការ​រហូតដល់​ទៅ​80​ប្រទេស​ទូទាំង​ពិភពលោក​។ ជាមួយនឹង​ការផ្ដល់ជូន​ផ្នែក​ឌីជីថល​៣៦០​ដឺ​ក្រេ Havas Socialyse Phnom Penh មាន​ទាំង​ក្រុមការងារ​ក្នុងស្រុក​ផ្ទាល់​ដែល​ពោរពេញ​ដោយ​ចំណេះដឹង និង​ភាព​ប៉ិនប្រសប់ ព្រមទាំង​ក្រុមការងារ​ដែល​មកពី Havas និង Vivendi Group ផងដែរ ។

​ក្រុមហ៊ុន​Havas Socialyse Phnom Penh ចាប់ផ្ដើម​បើក​ដំណើរការ​តាំងពី​ឆ្នាំ​២០១៧​ហើយ​ឥឡូវនេះ​មាន​សមាជិក​ក្រុមការងារ​ដែលមាន​ជំនាញ​ដល់​ទៅ​ជាង ៥០​នាក់​។ ក្នុងអំឡុងពេល​ដំណើរការ​៥​ឆ្នាំ​ដំបូង​របស់ខ្លួន Havas Socialyse Phnom Penh បានផ្ដល់​នូវ​អ្វីៗ​ដែល “​ដំបូងបង្អស់​” ជាច្រើន​ដល់ទី​ផ្សារ​កម្ពុជា​។ “​ដំបូងបង្អស់​”​ទាំង នោះ​មានដូចជា​យុទ្ធនាការ​ឌីជីថល​ដែលមាន​ប្រជាប្រិយភាព​ដំបូងបង្អស់​នៅ​កម្ពុជា​ក្រុមហ៊ុន​ដំបូងបង្អស់​ទទួលបាន​ពានរង្វាន់​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ប្រទេស​សិង្ហ​បុរី​គូ​ឡា​ឡាំ​ពួ​និង​សហរដ្ឋអាមេរិក​ក្រុមហ៊ុន​ដំបូងបង្អស់​ដែល​ណែនាំ​Facebook,Google​និង​Tiktok​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ព្រឹត្តិការណ៍​ដែល​ផ្តោតលើ​ឌីជីថល ក្រុមហ៊ុន​ដំបូងបង្អស់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ករណី​សិក្សា Facebook.com​។ រឹតតែ​អស្ចារ្យ ពេលនេះ Havas Socialyse Phnom Penh បាន​បើក​ដំណើរការ​ប្រព័ន្ធ​ការ​ស្តាប់​សង្គម “Social Listening”​ជា​ភាសា​ខ្មែរ​ដំបូង​គេ​បង្អស់ សម្រាប់​ប្រើប្រាស់​ក្នុង​ទីផ្សារ​កម្ពុជា​ផ្ទាល់​៕Ph