ប្រែសម្រួលៈបំណង(XINHUA, NYTIMES)៖ ប្រធានាធិបតីចិនលោកស៊ី ជីនភីងកាលពីថ្ងៃសុក្រទី២២កក្កដាបានផ្ញើសារសម្តែងសមានចិត្តដល់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន អំពីការដែលមេដឹកនាំអាម៉េរិករូបនេះកើតកូវីដ១៩។
ក្នុងសាររបស់លោក លោកស៊ីបាននិយាយថាក្រោយពីដឹងថាលោកបៃដិនឆ្លងវីរុសកូរ៉ូណា លោកមានបំណងសម្តែងសមានចិត្តដោយស្មោះរបស់លោកចំពោះប្រធានាធិបតីអាម៉េរិកនិងជូនពរអោយលោកឆាប់ជាពីជំងឺ។
លោកបៃដិន ដែលបានតេស្តិ៍វិជ្ជមានកូវីដ១៩ បានចេញរោគសញ្ញាស្រាលហើយបន្តធ្វើការពីកន្លែងដាក់ខ្លួននៅដាច់ពីគេ នេះបើតាមសេតវិមានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។លោកបៃដិនធ្វើការចេញពីនិវាសដ្ឋានសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ដោយថែមទាំងបញ្ចេញវីដេអូមួយផងដើម្បីរម្ងាប់ការព្រួយបារម្ភអំពីស្ថានភាពជំងឺរបស់លោក។
ដោយឈរនៅយ៉មុខនៃនិវាសដ្ឋាន លោកបាននិយាយក្នុងវីដេអូថា « ខ្ញុំមិនអីទេ បង្ហើយការងារបានច្រើន។ខ្ញុំជឿថាខ្ញុំមិនអីទេ»។
ផលចេញពីការឆ្លងកូវីដលើមេដឹកនាំអាម៉េរិករូបនេះនៅមិនទាន់ដឹងនៅឡើយ ដោយអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស និងនាយសេនាធិការ រ៉ុន ក្លេន(Ron Klain)បានមានទំនាក់ទំនងជិតដិតជាមួយលោកប្រធានាធិបតី ៕
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បាននិយាយទៅកាន់សមភាគីចិនក្នុងអំឡុងជំនួបតាមវីដេអូបន្តផ្ទាល់មួយកាលពីខែវិច្ឆិកា ឆ្នាំ២០២១