ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​រ៉ែ និង ថាមពល និង សភា កាលពី​ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២២ បាន​កំពុងធ្វើការ​ពិភាក្សា​ជាមួយនឹង​គណកម្មការ​ជំនាញ​សភា​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​”​។​

​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​រ៉ែ​និង​ថាមពល បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ស្តីពី​ជំនួយ​ក្នុងករណី​មាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ឬ​គ្រោះអាសន្ន​វិទ្យុសកម្ម​” ជាមួយ​គណៈកម្មការ​រ​ដ្ឋ​សភា ដែល​ដឹកនាំ​ដោយ លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩​នៃ​រដ្ឋសភា​។

​សូម​ជម្រាបជូន​ផងដែរ​ថា សេចក្តីព្រាងច្បាប់​ខាងលើ ដែលជា​សំណើ​របស់​ក្រសួង​រ៉ែ​និង​ថាមពល ត្រូវ​បានទទួល​ការអនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​នា​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​បញ្ជូនទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ពិនិត្យ និង​អនុម័ត​៕​